លំហាត់​ប្រាណ​​​៣​​យ៉ាង ​​​​​អាច​​​ដុត​​កាឡូរី​​ប្រសើរ​​ជាង​​រត់​ចម្ងាយ

  • 2016-07-06 13:05:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​រត់​​ចម្ងាយ​​​ជា​លំហាត់​ប្រាណ​​មួយ​​​​​គួរ​​ឲ្យ​​ស្រលាញ់​ និង​ពេញ​​និយម​​​ តែ​ធ្វើ​​​​ឲ្យ​​យើង​​​​​​ឆាប់​ហត់​អស់​កម្លាំង​​។ ការ​រត់​​​បាន​​ជួយ​​ដុត​​​បំផ្លាញ​កាឡូរី​​​​ក្នុង​​​ខ្លួន​ និង​​ធ្វើ​​ឲ្យ​​​​​​ខួរ​ក្បាល​​​​​ស្រឡះ​​​ល្អ​ មិន​ស្ត្រេស​ ធុញ​ថប់​។ ​ម្យ៉ាង​វិញ​​​ទៀត​​​​​​​​ លំហាត់​ប្រាណ​​នេះ​មិន​ចាំបាច់​​ត្រូវការ​​​​​​​ឧបករណ៍​​​ជំនួយ​ច្រើន​ទេ ​មាន​​តែ​​​ស្បែក​ជើង​មួយ​គូ ​និង​​​​កន្លែង​រត់​ធំ​ទូលាយ​​ប៉ុណ្ណោះ​។

​ការ​​រត់​​​​​ចម្ងាយ​​​​​​អាច​​ដុត​បាន​ ១០​​​កាឡូរី​​ក្នុង​​មួយ​នាទី​ ​​ករណី​​យើង​រត់​​​​​​​​ល្បឿន​លឿន​។ ​សម្រាប់​​​អ្នក​​ចង់​​ស្រក​​ទម្ងន់​​រហ័ស​​​​ ​និង​​ស្រួល​ខ្លួន​​​ ​ការ​រត់​មិន​មែន​ជា​ជម្រើស​​ល្អ​ឡើយ​។ ​​​អ្នក​គួរ​​​តែ​សាកល្បង​​​​ជម្រើស​​​​ដ៏​មាន​ប្រសិទ្ធភាព​​​ ​និង​ប្រសើរ​ជាង​នេះ​​ គឺ​​ការ​គ្រវី​ខ្សែ​ពួរ​​​ ​ជិះកង់ ​និង​ហាត់​ Burpee។

១. គ្រវី​ខ្សែពួរ​ (Battle Ropes)

លំហាត់​ប្រាណ​នេះ​​​ បាន​​ជួយ​​​ឲ្យ​​កម្លាំង​កាន់​​តែ​ខ្លាំង​ សាច់​​ដើម​ដៃ​ហាប់​ និង​​មាន​តុល្យភាព​ រួម​​ទាំង​​​​​​បង្កើត​​សាច់ដុំ​​​ស្មា និង​​​ជើង​​​​​ឲ្យ​មាំ​មួន​ថែម​ទៀត។ ​វិធី​​គ្រវី​​ គឺ​លោក​អ្នក​​គ្រាន់​តែ​​កាន់​ចុង​ខ្សែ​ម្ខាង​​ ​ឯ​ម្ខាង​​ទៀត​​ចង​នៅ​​​បង្គោល​នឹង​​ថ្កល់​ រួច​ចាប់​បង្វិល​ ​គ្រវី​ ​រលាក់​​ ដោយ​​​ជើង​​កន្ធែក​ចេញ​​ពី​គ្នា​ រួច​ធ្វើ​ដដែល​​​​ៗ​​​ឲ្យ​បាន​ច្រើន​ដង។ សូម​​ទស្សនា​វីដេអូ៖

 

 

២. ជិះកង់​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការ​ជិះកង់​​​ គឺ​​​ពិត​ជា​មាន​អត្ថប្រយោជន៍​​ច្រើន​​ចំពោះ​សុខភាព​ទី​មួយ​​​​​​​ជួយ​ឲ្យ​អ្នក​មាន​សាច់ដុំ​​​​​មាំ​ស្វិត​ ​និង​​​​​រាងកាយ​រហ័សរហួន​​​ ​ថែម​ទាំង​​​​​ចង្កេះ​ ​​ជើង ​​និង​​ខ្នង​​​​រឹង​មាំ​​​។ ​​​​អ្នក​​អាច​​ជិះ​កង់​ជា​ការ​កម្សាន្ត​ ​​ឬ​​ទៅ​ធ្វើការ​​​ ​ព្រោះ​ដើម្បី​សុខភាព​ខ្លួន​ និង​សន្សំ​សំចៃ​​ផង​។ ​​បើ​សិន​​​លោក​អ្នក​​​មិន​ចូល​ចិត្ត​ ធ្វើ​ដំណើរ​​​​​​ចេញ​ទៅ​ក្រៅ​ អ្នក​អាច​ទិញ​កង់​​ធាក់​​​នៅ​មួយ​កន្លែង​​​​​ សម្រាប់​ដាក់​ក្នុង​ផ្ទះ​បាន។ ជម្រើស​​មួយ​នេះ​ ​ត្រូវ​អ្នក​ជំនាញ​ប្រាប់​ថា ​បាន​ដុត​​កាឡូរី​​​​យ៉ាង​ច្រើន​​​​ត្រឹម​រយៈពេល​​មួយ​នាទី។ ​

 

៣. លំហាត់​ប្រាណ​ Burpee ​​

លំហាត់​ប្រាណ​​មួយ​​នេះ​​ពិត​ជា​ងាយ​ស្រួល និង​​​​​​​​​​មិន​ចាំ​​បាច់​ប្រើ​ប្រាស់​​សម្ភារៈ​ជំនួយ​ ​ឬ​​ទី​ធ្លា​ធំ​ពេក​ទេ។ ​វា​​បាន​រួម​បញ្ចូល​​គ្នា​​​រវាង​កម្លាំង​ដៃ​​ ជើង​​​​ ដង​ខ្លួន​ ​​​គ្រប់សព្វ​​ ដែល​ជា​ប្រភព​​ធ្វើ​​ឲ្យ​មាន​​​សុខភាព​​ល្អ និង​រាង​កាយ​​​ស្រស់​ស្អាត។ Burpee អាច​ហាត់​បាន​ច្រើន​ក្បាច់​​​​​​ សូម​ទស្សនា​វីដេអូ៖

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Lifehack ​​​​​​​​​