អាយុ​ ​១៦​ឆ្នាំ​ ​រកបានខ្ទង់លានដុល្លារ ​ក្រោយ​បង្កើត​កម្មវិធី​ ​លក់ទំនិញ​តាម​អ៊ីនធឺណិត​

  • 2016-07-06 14:33:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ben Pasternak​ ​ជា​យុវជន​ ​វ័យ​ ​១៦​ឆ្នាំ​ ​ដែល​មាន​ទ្រព្យ​សម្បត្តិ​រាប់​​លាន​ដុល្លារ​ ​ហើយ​ទ្រព្យ​ទាំង​នោះ​បាន​មក​ពី​កម្មវិធី​ទិញ​លក់​ទំនិញ​តាម​បណ្ដាញ​អ៊ីនធឺណិត​ ​ដែល​គេ​បង្កើត​ឈ្មោះ​ថា​ ​Flogg​ ​។​

 

 

Ben Pasternak

 

Ben​ ​មាន​ដើម​កំណើត​ជា​ជន​ជាតិ​អូស្ត្រាលី​ ​តែ​គេ​បាន​មក​រស់​នៅ​ទី​ក្រុង​ញូវយ៉ក​ ​ហើយ​បាន​បង្កើត​កម្មវិធី​ ​Flogg​ ​ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ដាក់​លក់​ផលិតផល​នានា​ ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​បាន​យ៉ាង​ងាយ​ស្រួល​។​ ​

 

មិន​ត្រឹម​តែ​ជា​កម្មវិធី​ទិញ​លក់​ ​តែ​ ​Flogg​ ​ក៏​ជា​បណ្តាញ​សង្គម​ថ្មី​មួយ​ ​ដែល​អ្នក​ប្រើប្រាស់​អាច​ពិភាក្សា​គ្នា​ ​ទៅ​វិញ​ទៅ​មក​ ​ហើយ​មាន​មតិ​ជា​ច្រើន​ ​សន្និដ្ឋាន​ថា​កម្មវិធី​មួយ​នេះ​ ​នឹង​ក្លាយ​ជា​កម្មវិធី​បណ្តាញ​សង្គម​ដ៏​ល្បី​មិន​ចាញ់​ ​Facebook​ ​៕

 

 

 

អាន​បន្ត​ ​៖កូន​ដែក​ឆក់​ពិសេស ​អាច​បន្ថែម​ទំហំ​មេមូរី​​ iPhone ​ដល់​ 256 GB

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖​ ​dwshift​, wallstreetjournal