ឈ្នះ​​អរ​ពេក ​​រត់​ទៅ​ទាត់​បដា​ ត្រូវ​ពិន័យ ​៤៥០០០​ដុល្លារ​ (វីដេអូ)

  • 2014-10-30 21:46:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​វាយ​កូន​​ឃ្លី​​លើ​តុ​​ (ប៉េងប៉ុង) ជនជាតិ​​ចិន​ម្នាក់​ឈ្មោះ​ Zhang Jike ​ត្រូវ​បាន​​សហព័ន្ធ​កីឡា​វាយ​កូន​​ឃ្លី​​លើតុ​ពិន័យ​ជា​ប្រាក់​៤៥០០០​ដុល្លារ​អាមេរិក​ ដោយសារ​រូប​គេ​សប្បាយ​ចិត្ត​ពេក​ពេល​ឈ្នះ​ការ​ប្រកួត​ ហើយ​រត់​ទៅ​ទាត់​បដា​ផ្សាយ​ពាណិជ្ជកម្ម​​ដែល​នៅ​ជុំវិញ​កន្លែង​ប្រកួត។

 

 

រឿង​រ៉ាវ​ខាង​លើ​នេះ​កើត​ឡើង​ក្រោយ​ពេល Zhang ​បាន​យក​ឈ្នះ​ Ma Long ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ពាន​រង្វាន់ Liebherr Men’s World Cup ។ ក្រោយ​ដឹង​ខ្លួន​ថា​ធ្វើ​ខុស​ យុវជន​វ័យ​២៦​ឆ្នាំ​រូប​នេះ​ក៏​បាន​និយាយ​ដែរ​ថា៖ “ខ្ញុំ​ពិត​សោកស្ដាយ​ខ្លាំង​ណាស់​ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ។ វា​ជា​រឿង​មិន​គួរ​កើត​ឡើង​ទាល់​តែ​សោះ​ ហើយ​ខ្ញុំ​ពិត​ជា​សូមទោស​ពិត​មែន”។

 

 

 

Zhang Jike ​ជា​កីឡាករ​វាយ​កូន​​ឃ្លី​​លើ​តុ​ដ៏​ជោគជ័យ​ម្នាក់​របស់​ប្រទេស​ចិន ​ដោយ​​ធ្លាប់​ឈ្នះ​​មេដាយ​មាស​​ Olympic Games ​១​ដង, World Championships ​២​ដង, Men's World Cup ​២​ដង, Pro Tour ​៦​ដង​ និង​ Asian Cup ​ម្ដង៕

 

http://youtu.be/8RN82Tz8EkM

 

​ប្រែ​សម្រួល​៖ មុន្នី រម្យ ប្រភព៖ rocketnews24