Griezmann ​ស៊ុត​២​គ្រាប់​ ជួយ​បារាំង​​ឈ្នះ​អាល្លឺម៉ង់ ២-០ ឡើង​ផ្ដាច់ព្រ័ត្រ​ Euro 2016

  • 2016-07-08 10:53:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​បារាំង​ បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Euro 2016 ហើយ​ បន្ទាប់​ពី​យក​ឈ្នះ​​លើ​ក្រុម​ឥន្ទ្រី​ដែក​​អាល្លឺម៉ង់ ២-០ ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ អម្បាញ់មិញ​នេះ។

 

Antoine Griezmann

 

២គ្រាប់​របស់​ម្ចាស់​ផ្ទះ​មាន់​គក​បារាំង រក​បាន​ដោយ​​ខ្សែ​បម្រើ​ឆ្នើម​ Antoine Griezmann ​របស់​ក្លឹប​ Atletico Madrid ទាំង​២​គ្រាប់ ដោយ​គ្រាប់​ទី​១​គឺ ការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ នៅ​នាទី​៤៥+២ ​បន្ទាប់​ពី​ Bastian Schweinsteiger ​លើក​ដៃ​ប៉ះ​បាល់​ទទួល​បាន​កាត​លឿង​នៅ​តំបន់​គ្រោះ​ថ្នាក់ និង​គ្រាប់​ទី​២ ​ជា​ការ​ស៊ុត​ស្រាលៗ នៅ​នាទី​៧២ បន្ទាប់​ពី​អ្នកចាំទី Manuel Neuer ទះ​បាល់​ចេញ​មិន​បាន​ល្អ​។ ដូច្នេះ​បារាំង​ នឹង​ត្រូវ​ប៉ះ​ព័រទុយហ្គាល់ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ នា​ថ្ងៃ​ទី​១១ ខែ​កក្កដា​ខាង​មុខ​៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bbc

អត្ថបទពេញនិយម