សៀមរាប​​​​ស្ថិត​ក្នុង​ចំណោម​​ទីក្រុង​​​ល្អ​​បំផុត​​​​ប្រចាំ​​​​ឆ្នាំ​​២០១៦​ របស់ Travel​+​Leisure

  • 2016-07-08 23:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទីក្រុង​​សៀម​​រាប ​បាន​ស្ថិត​ក្នុង​ចំណោម​​ទីក្រុង​​ល្អ​បំផុត​នៅ​លើ​ពិភពលោក​​​ (World's Best City) ​របស់​ទស្សនាវដ្ដីអាមេរិក​​​​​​​​​​​​​​​​​ដ៏​ល្បី ​Travel+Leisure ​​​​​​​តែ​បាន​ធ្លាក់​ចំណាត់ថ្នាក់​ទៅ​ដល់​​លេខ​រៀង​​ទី​​១៣។ ​នេះ​​បើ​តាម​​ការ​ចេញ​ផ្សាយ​​បន្ត​របស់​​សារព័ត៌មាន​អាមេរិក​​ CNN ​កាល​ពី​ថ្ង​ទី​ ​៧​កក្កដា​​ម្សិលមិញ។

 

​​​កាល​ពី​ឆ្នាំ​​ ​២០១៥​ ​ចំណាត់​​ក្នុង​​បញ្ជី​ Travel+Leisure ​ដដែល​​នេះ ​ទីក្រុង​​សៀមរាប​​ ​ឈរ​​នៅ​​​​លេខរៀង​​​ទី​​៣ ​​​តែ​ពេល​នេះ​​​​​​​ធ្លាក់​​​ដល់​លេខ​​១៣ ។ ​​ចំណែក​ទីក្រុង​​​​ឈាងម៉ៃ​ ​​របស់​​ថៃ​​​មិន​ធ្លាប់​​ជាប់​​សូម្បី​​​កំពូល​គេ​ទាំង​​​១០​​ នា​ឆ្នាំ​​មុន​ៗ ពេល​នេះ​​ដណ្ដើម​​បាន​​លេខ​រៀង​​ទី​​២ ​តាម​ពីក្រោយ​​ទីក្រុង​​ Chaleston ​​រដ្ឋ​ Sounth Carolina សហរដ្ឋ​អាមេរិក។ ​ការ​​ផ្តល់​​ចំណាត់​​ថ្នាក់​​នេះ​ ​​ធ្វើ​ឡើង​​​ដោយ​​អ្នក​​​​​​​​​​​​ចូល​ចិត្ត​​អាន​​ទស្សនាវដ្ដី​​មួយ​នេះ ​ដែល​​​ពួក​គេ​​ធ្លាប់​​ទៅ​​ទស្សនា​​​នៅ​ទី​នោះ។

 

​​ទីក្រុង​​​​កំពូល​គេ​​​​ទាំង​ ១៥​ ដែល​ជាប់​ជា​​ទីក្រុង​​ល្អ​បំផុត​​លើ​លោក​​​ប្រចាំ​​ឆ្នាំ​ ២០១៦ មាន​ដូច​ខាង​ក្រោម៖

 

១៥. ទីក្រុង Cuzco ប្រទេស​ប៉េរូ ពិន្ទុ៖ ៨៨,៩៥៨

 

 

 

១៤. ទីក្រុង​បាងកក ប្រទេស​ថៃ​ ពិន្ទុ៖​ ៨៨,​៩៦

 

 

 

១៣. ទីក្រុង​សៀមរាប​ ប្រទេស​កម្ពុជា​

ពិន្ទុ៖ ៨៨,៩៦១

 

 

 

១២. ទីក្រុង​ Beirut ប្រទេស​លីបង់ ពិន្ទុ 89.00

 

១១. ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី​ ពិន្ទុ៖ ៨៩,២២

 

១០. ទីក្រុង​ Cape Town ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ ពិន្ទុ៖ ៨៩,៤៦

 

 

៩. ទីក្រុង Savannah រដ្ឋ​ Georgia សហរដ្ឋ​អាមេរិក​ ​​ពិន្ទុ៖ ៨៩,៥៧

 

 

 

៨. ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ​ ពិន្ទុ៖ ៨៩,៦០

 

 

 

៧. ​ទីក្រុង​​ New Orleans ​រដ្ឋ​ Louisiana សហរដ្ឋ​អាមេរិក​ ពិន្ទុ៖ ៨៩,៧៥

 

 

 

៦.​ ទីក្រុង​តូក្យូ ​ប្រទេស​ជប៉ុន​ ពិន្ទុ៖ ៨៩,៧៥​

 

 

 

៥. ទីក្រុង​លួង​ព្រះបាង ប្រទេស​ឡាវ

ពិន្ទុ៖ ៨៩,៨៥

 

 

 

៤. ទីក្រុង Florence ប្រទេស​អ៊ីតាលី​​ ពិន្ទុ៖ ៨៩,៨៥

 

 

៣. ទីក្រុង​​ San Miguel de Allende ប្រទេស​​ម៉ិកស៊ីកូ​ ពិន្ទុ៖ ៩១,១៩

 

 

 

២. ទីក្រុង​ឈាងម៉ៃ ប្រទេស​ថៃ​ ពិន្ទុ៖ ៩១,២៥

 

 

១. ទីក្រុង Charleston ​ រដ្ឋ​ South Carolina សហរដ្ឋ​អាមេរិក​ ពិន្ទុ៖ ៩១,៦៦

​​

ទីក្រុង​​ល្អ​​បំផុត​​​ទាំង​១០​ កាល​ឆ្នាំ​​ ២០១៥ ​របស់​​ទស្សនាវដ្ដី​ Travel +Leisure

  1. Kyoto, Japan Score: 91.22

  2. Charleston, South Carolina Score: 89.843

  3. Siem Reap, Cambodia Score: 89.57

  4. Florence, Italy Score: 89.429

  5. Rome, Italy Score: 88.992

  6. Bangkok, Thailand Score: 88.907

  7. Krakow, Poland Score: 88.693

  8. Barcelona, Spain Score: 88.587

  9. Cape Town, South Africa Score: 88.271

  10. Jerusalem, Israel Score: 88.178

 

​ចុចអាន៖ សៀមរាប​ ​​​ជាប់​​​ក្នុង​បញ្ជី​​ទិសដៅ​ទេសចរណ៍​ពេញ​និយម​​បំផុត​ទាំង​១០លើ​លោក​ឆ្នាំ២០១៦

ចុចអាន៖ ភ្នំពេញ​ ​​​ជាប់​ក្នុង​ចំណោម​​​ទិសដៅ​ទេសចរណ៍​ល្អ​ដាច់​គេ​ទាំង​១០​ រះ​នៅ​ទ្វីប​អាស៊ី​

ចុចអាន៖ សណ្ឋាគារ​ខ្មែរ​​មួយ​ជាប់​លេខ​២ ​ជា​សណ្ឋាគារ​ល្អ​ដាច់​គេទាំង​១០ ​លើពិភពលោក​

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព​៖ CNN, Travelandleisure

អត្ថបទពេញនិយម