ចំណត​រថយន្ត​ស្វ័យ​ប្រវត្តិ​ដំបូង​គេ​បង្អស់​នៅកម្ពុជា​មាន​នៅ​សូហូ 88 Suites

  • 2016-07-09 18:40:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណត​រថយន្ត​ស្វ័យ​ប្រវត្តិ​ដ៏​ទំនើប​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅកម្ពុជា​ នឹង​លេច​រូបរាង​ឡើង​នៅ​ក្នុង​គម្រោង​សូហូ​លំដាប់​អន្តរជាតិ 88 Suites ។ ចំណត​រថយន្ត​ដែល​ពុំ​ធ្លាប់​មាន​នេះ​កំពុង​ទាក់​ទាញ​​ការ​ចាប់​​អារម្មណ៍​ខ្លាំង​ក្នុង​ទីផ្សារ​ខុនដូ​ដ៏​ចង្អៀត​នៅ​កម្ពុជា​បច្ចុប្បន្ន​​ ។​

 

 

 

 

លោកស្រី ស៊ ធីតា ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ Royal 5G ផ្តាច់​មុខ​គម្រោង​ទីផ្សារ​សូហូ 88Suites បាន​ឲ្យ ដឹង​ថា វត្ត​មាន​ចំណត​រថយន្ត​ស្វ័យ​ប្រវត្តិ​នេះ​នឹង​​ក្លាយ​ជា​ចំណុច​ទាក់​ទាញ​មួយ​បន្ថែម​ពី​លើ​ចំណុច​ពិសេសៗ​ជា​ច្រើន​ទៀត​របស់​គម្រាង​សូហូ 88Suites។ ចំណត​រថយន្ត​នេះ​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​ដែល​ចង់​បាន​ការ​រស់​នៅ​ និង​ការិយាល័យ​បែប​ទំនើប ទាន់​សម័យ ងាយ​ស្រួល​ដូច​នៅ​បណ្តា​ប្រទេស​អភិវឌ្ឍ។​

  «ក្រុមហ៊ុន​មាន​បំណង​ចង់​បង្កើត​អ្វី​ថ្មី និង​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន​បំផុត​ដល់​អ្នក​ប្រើ​ប្រាស់​ ព្រោះ​រថយន្ត​ជា​របស់​មាន​តម្លៃ ដូច្នេះ​រាល់​ពេល​ចត​ម្តង​ៗ អ្នក​បើក​ត្រូវ​ចំណាយ​ពេល​និងការប្រុង​ប្រយ័ត្ន​ខ្ពស់​»លោកស្រី ស៊ ធីតា បញ្ជាក់​បន្ថែម។​   អ្នក​ស្នាក់​នៅ​ក្នុង​សូហូ 88 Suites នឹង​លែង​ខ្វល់​ពី​បញ្ហា​ចត​ឡាន​ទៀត​ហើយ ដោយ​គ្រាន់តែ​បើកបរ​រថយន្ត​ចូល​ទៅ​ក្នុង​ច្រក​ចត​រថយន្ត ហើយ​ពន្លត់​ម៉ាស៊ីន រួច​ចាក​ចេញ​ពី​រថយន្ត ម៉ាស៊ីន​ចត​​​រថយន្តស្វ័យ​ប្រវត្តិ​នឹង​យក​រថយន្ត​របស់​លោក​អ្នក​ទៅ​ទុក​នៅ​កន្លែង​​សុវត្ថិភាព ក្នុង​រយៈពេល​ខ្លី។​   ចំពោះ​ការ​យក​រថយន្ត​ចេញ​មក​វិញ ម្ចាស់​រថយន្ត​គ្រាន់​តែ​បង្ហាញ​កាត​ទៅ​ម៉ាស៊ីនScan  ហើយ​ឈរ​​ចាំ​ប្រមាណ​៣នាទី​ប៉ុណ្ណោះ ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​នឹង​ដឹក​រថយន្ត​មក​ឲ្យ​ម្ចាស់​នៅ​មុខ​ច្រក​ចត​រថយន្ត ​។   ចង់​ដឹងថា​ចំណត​រថយន្ត​ស្វ័យប្រវត្តិ​នេះ​ទំនើប​កម្រិត​ណា ហើយ​ដំណើរ​ការ​ទៅដូចម្តេច​ខ្លះ  តោះទស្សនា​វីដេអូ​ខាង​ក្រោម៖  

សូហូ​ 88 Suite ជា​គម្រោងថ្មីបំផុតក្នុង​សង្កាត់បឹងកេងកង​១ ក្រោម​ការ​វិនិយោគ​ទឹក​ប្រាក់​១៦លាន​​ដុល្លា​រ​របស់​​ក្រុមហ៊ុន​ដ៏​ល្បី​ក្នុង​វិស័យ​អចលន​​ទ្រព្យ​​មក​ពី​ប្រទេស​ម៉ាឡេស៊ី។   សូហូ 88 Suites នឹង​ក្លាយជា​​អគារ​ការិយាល័យ​ និង​ស្នាក់​នៅ​ប្រណិត​ដំបូង​គេ​នៅ​រាជ​ធានី​ភ្នំពេញ​​ដែល​មាន​បែប​ផែនឌី​ហ្សាញ​ប្រភេទSOHO (Small Office Home Office) កម្ពស់​​21ជាន់​មាន​88បន្ទប់​ ដែល​អាច​ប្រើ​ប្រាស់​ជា​បន្ទប់​សម្រាប់​ស្នាក់​នៅ និង​ការិយាល័យ​ធ្វើការ​បាន​យ៉ាង​ល្អ​​ក្នុង​ពេល​តែ​មួយ​។

 

 
 
 
 
 

គម្រោង​សូហូ​នេះ បាន​ចាប់​ផ្ដើម​សាង​សង់​ឡើង​នៅ​ខែកក្កដា ឆ្នាំ​២០១៦ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែ​ធ្នូ ឆ្នំា​២០១៨​ខាង​មុខ​នេះ។

 

ព័ត៌មាន​បន្ថែម សូម​ទាក់​ទង៖ លោកស្រី ស៊ ធីតា ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​Royal 5G ផ្តាច់​មុខ​គម្រោង​ទីផ្សារ​សូហូ 88 Suites ទូរស័ព្ទ​លេខ ០១៧/០១៥​ ៥២០ ២០២ http://www.88suites.com/

 

អត្ថបទៈ លីដា

អត្ថបទថ្មី