ចេះ​ទៅ​រួច ទូរទស្សន៍​មួយ​ឲ្យ​អ្នក​អាន​ព័ត៌មាន​បញ្ចេញ​ដើមទ្រូង ដើម្បី​ទាក់ទាញ​ទស្សនិកជន

  • 2016-07-09 22:33:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រកួត​ប្រជែង​ខាង​វិស័យ​សារ​​ព័ត៌មាន ទូរទស្សន៍​​មួយ​របស់​ប្រទេស Albanian បាន​សម្រេច​គោលការណ៍​ឲ្យ​អ្នក​អាន​ព័ត៌មាន​នារី​ៗ ពាក់​អាវ​វាល​បង្ហាញ​ដើមទ្រូង​ពេល​​កំពុង​ផ្សាយ​ ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​​​ទស្សនិកជន។

 

 

ពាក់​អាវ​ធំ​ពី​ពីក្រៅ​ ដោយ​មិន​ពាក់​អាវទ្រនាប់ នារី​វ័យ​ក្មេង​​កំពុង​អាន​ព័ត៌មាន​សំខាន់​ៗ​លើ​កញ្ចក់​ទូរទស្សន៍ Zjarr TV។

 

លោក Ismet Drishti ប្រធាន​ទូរទស្សន៍ Zjarr Tv បាន​ប្រាប់ AFP ​ថា៖ "ចាប់​តាំង​​ពី​ធ្វើ​គោលការណ៍​ថ្មី​នេះ អ្នក​ទស្សនា​កើន​ជា​លំដាប់។​ ពួក​យើង​មិនមែន​ជួញ​ដូរ​ផ្លូវ​ភេទ​អ្វី​នោះ​ទេ ពួក​យើង​ចង់​ផលិត​ព័ត៌មាន​បែប​នេះ​ឡើងវិញ។ ក្នុង​ប្រទេស Albanian សារព័ត៌មាន​ដែល​រៀបចំ​ដោយ​អ្នក​នយោបាយ​ មាន​​អ្នក​ទស្សនា​មធ្យម ដូច​នេះ​​ការ​អាន​ព័ត៌មាន​គួរ​តែ​​សិចស៊ី​បន្តិច"​។

 

អ្នក​អាន​ព័ត៌មាន​​ទូរទស្សន៍​​ម្នាក់​ឈ្មោះ Greta Hoxhaj អាយុ​២៤​ឆ្នាំ​បាន​និយាយ​ថា​៖"​ខ្ញុំ​ធ្វើ​ការ​ទូរទស្សន៍​ក្នុង​ស្រុក​៥​ឆ្នាំ​ហើយ តែ​គ្មាន​អ្នក​ស្គាល់​ខ្ញុំ​ទេ។ ខ្ញុំ​គ្មាន​ការ​ស្ដាយ​ក្រោយ​អ្វី​ទេ ត្រឹម​រយៈ​៣​ខែ​​ធ្វើ​នៅ Zjarr TV ខ្ញុំ​បាន​ក្លាយ​ជា​តារា​ម្នាក់"។

 

​​Zjarr TV មិនមែន​ជា​ទូរទស្សន៍​ទី​១​ដែល​មាន​អ្នក​អាន​ព័ត៌មាន​ចំហ​ដើមទ្រូង​បែប​នេះ​ទេ ​អ្នក​អាន​ព័ត៌មាន​​ស្រី​១​ក្រុម​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា​ម្នាក់​​ហ៊ាន​ស្រាត​អស់​រលីង​ដើម្បី​លើក​ទឹក​ចិត្ត​​​ជម្រើស​ជាតិ​ខ្លួន ក្នុង​ពាន​រង្វាន់ Copa America៕

 

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ gmanetwork ​​​ ​​​​​​​​​​​​​