ឡាន​ក្រុង​បើក​​ហួស​ល្បឿន​កំណត់​ ​ចំ​ពេល​ លោក​​​ ​ស៊ុន ចាន់​ថុល​ឡើង​ជិះ​មិន​ឲ្យ​​អ្នក​បើក​ដឹង​មុន​

  • 2016-07-09 23:02:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ស៊ុន​ ចាន់​ថុល រដ្ឋ​មន្ត្រី​​ក្រសួង​​សាធារណការ​ និង​ ដឹក​ជញ្ជូន​​​ នា​ថ្ងៃ​​ទី​ ៩ កក្កដា ឆ្នាំ​២០១៦​នេះ បាន​​​ឡើង​ជិះ​ឡាន​ក្រុង​​ដឹក​អ្នក​ដំណើរ​​ពី​ភ្នំ​ពេញ​ទៅ​ កំពង់ធំ របស់​ក្រុមហ៊ុន​ឯក​ជន​មួយ​ ដោយ​មិន​ឲ្យ​អ្នក​បើក​បរ​​បាន​ដឹង​ជា​មុន។ នេះបើតាមទំព័រ Facebook របស់ក្រសួង​​សាធារណការ​ និង​ ដឹក​ជញ្ជូន។

 

ឯកឧត្ដម​ ស៊ុន​ ចាន់​ថុល រដ្ឋ​មន្ត្រី​​ក្រសួង​​សាធារណការ​ និង​ ដឹក​ជញ្ជូន

 

ដោយសារ​តែ​ចង់​ដឹង​ពី​ការ​គោរព​ច្បាប់​​របស់​អ្នក​បើកបរ​​ក្រុមហ៊ុន​ឡាន​ក្រុង ជា​លទ្ធ​ផល​​​ឡាន​ក្រុង​ ដែល​លោក​ ស៊ុន​ ចាន់​ថុល​ និង​ក្រុម​ការងារ​​​​ជិះ​​ បាន​បើក​ហួស​ល្បឿន​កំណត់ ដោយ​បាន​បើក​​ក្នុង​ល្បឿន​ ១០៧​ គីឡូម៉ែត្រ​​ក្នុង​មួយ​ម៉ោង ខណៈ​ដែល​រថយន្ត​បើក​ក្រៅ​ក្រុង ត្រូវ​បាន​អនុញ្ញាត​ត្រឹម​ល្បឿន​អតិបរមា ៨០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

 

 

បន្ទាប់​ពី​​​ការ​ចុះ​សង្កេត​មើល​ការ​គោរព​ច្បាប់​របស់​អ្នក​បើក​បរ​ផ្ទាល់ លោក​រដ្ឋ​មន្ត្រី​ នឹង​ត្រូវ​ទៅ​ពិនិត្យ​ស្ថាន​ភាព​ផ្លូវ​ពី​ កំពង់​ធំ​ ទៅ​សៀម​រាប​ផង​ដែរ៕

ចុចអាន៖  កម្ពុជា​នឹង​នាំ​ចូល​រថយន្ត​ទំនើប ២​គ្រឿង ចល័ត​ធ្វើ​ឆៀក​ដល់​ខេត្ត​តែ​ម្ដង

 

អត្ថបទ​៖ មាន រតនា

 

​​​​​

អត្ថបទពេញនិយម