ស្ដេច​បាល់ទាត់​ Pele ​​​រៀបការ​ជាមួយ​មិត្ត​ស្រី​ អាយុ​ប្អូន​២៥​ឆ្នាំ

  • 2016-07-10 15:56:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល​ Pele ​វ័យ​៧៥​ឆ្នាំ​ ​នឹង​រៀបការ​​ជា​លើក​ទី​៣​ ជាមួយ​មិត្ត​ស្រី​របស់​ខ្លួន​ ដែល​​មាន​អាយុ​ប្អូន​២៥​ឆ្នាំ​ ​នៅ​តំបន់​ Guaruja ​កោះ​មួយ​នៃ​ទីក្រុង​ Sao Paulo ​នា​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​នេះ។

 

Pele និង​មិត្ត​ស្រី​ Marcia Cibele Aoki

 

 

Pele នឹង​មិត្ត​ស្រី​ Marcia Cibele Aoki ​បាន​ស្រលាញ់​គ្នា​អស់​ពេល​៦​ឆ្នាំ​មក​ហើយ​ ​ខណៈ​ដែល​អ្នក​ទាំង​២ គ្រោង​រៀប​ការ​ម្ដង​ហើយ​ កាល​​២​ឆ្នាំ​មុន ប៉ុន្តែ​​​ដោយ​សារ​ Pele មាន​បញ្ហា​សុខភាព​ក៏​លុប​មង្គលការ​វិញ។ ​អ្នក​ទាំង​២ បាន​ជួប​គ្នា​​ដំបូង​នៅ​ទីក្រុង​ New York ​កាល​ឆ្នាំ​២០០៨ អំឡុង​ពេល​​​នៅ​ផ្ទះ​ក្បែរ​គ្នា ប៉ុន្តែ​បាន​ណាត់​ជួប​គ្នា​ ​និង​ស្រលាញ់​គ្នា​តាំង​ពី​ឆ្នាំ​២០១០​មក។

 

​Marcia ​​វ័យ​​៥០​ឆ្នាំ​ ​​មាន​ដើម​កំណើត​ជា​ជន​ជាតិ​ជប៉ុន​ ធ្លាប់​មាន​ប្ដី​ម្ដង​ហើយ​តែ​លែង​លះ​គ្នា។ ​នាង​ជា​​​កូន​ស្រី​ពេទ្យ​កុមារ​ម្នាក់ ហើយ​បច្ចុប្បន្ន​​នាង​ជា​អ្នក​ជំនួញ​ ដែល​​មាន​ក្រុមហ៊ុន​ចែក​ចាយ​ថ្នាំ​ពេទ្យ​ផង​ដែរ។ រីឯ​ Pele ធ្លាប់​រៀបការ​ជាមួយ​ប្រពន្ធ​ដំបូង​ Rosimeri Cholbi ​​រស់​នៅ​ជាមួយ​គ្នា​១២​ឆ្នាំ​ មាន​កូន​៣​នាក់ និង​ប្រពន្ធ​ទី​២ តារា​ចម្រៀង​ Assiria Nascimento ​រស់​នៅ​ជាមួយ​គ្នា​១៤​ឆ្នាំ​ មាន​កូន​២​នាក់​ទៀត។

 

 

Pele ​​ដែល​គេ​​ដាក់​រហស្សនាម​ឲ្យ​ថា "ស្ដេច​បាល់ទាត់” ​ធ្លាប់​លេង​​បាល់​សរុប​១៣៦៣​ប្រកួត​ ស៊ុត​បាន​១២៨១​គ្រាប់។ លោក​បាន​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​ប្រេស៊ីល​៩១​ប្រកួត ស៊ុត​បាន​៧៧​គ្រាប់ ជួយ​ឲ្យ​ប្រេស៊ីល​ លើក​ពាន​ World Cup ​ដល់​ទៅ​៣​ដង​នៅ​ឆ្នាំ (១៩៥៨, ១៩៦២, ១៩៧០) ផង​ដែរ៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ worldsoccertalk | thesun