ប្ដី​ប្រពន្ធ​១គូកើត​កូន​ប្រុស​​១២​នាក់​ ​តាមយក​ដល់​ទី​១៣ បាន​ស្រី​ឬ​អត់?

  • 2014-10-30 22:23:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ប្ដី​ប្រពន្ធជនជាតិ​អាមេរិក​មួយ​គូ​ ​ចង់​បាន​កូនស្រី​​ពេក​ ​ប្រឹង​​តាម​យក​រហូត​បានកូនប្រុស​ដល់ទៅ​​​១២នាក់។ ​បច្ចុប្បន្ន​ពួកគេ​កំពុង​អ៊ុត​មើល​ថា​តើ កូន​ទី​១៣ របស់​ពួកគេ​ដែល​នឹង​កើត​ក្នុង​​ពេល​ខាងមុខ ប្រុស​ឬ​ក៏​ស្រី? ​

 

គ្រួសារ​របស់ Jay និង Kateri Schwandt

ប្ដី​ប្រពន្ធ​មាន​កូន​សុទ្ធ​តែ​ប្រុស​នេះ​មាន​​ឈ្មោះ Jay និង Kateri Schwandt រស់​នៅ​ក្នុង​ទីក្រុង ROCKFORD រដ្ឋ Michigan សហរដ្ឋអារមេរិក។ នាង Kateri Schwandt និយាយ​ថា៖" បើ​​បាន​កូន​ស្រី ខ្ញុំ​ពិត​ជា​មាន​ការ​ភ្ញាក់ផ្អើល"។ ចំណែក​បុរស​ជា​ប្ដី លោក Jay Schwandt បាន​និយាយ​ថា លោក​ចង់​បាន​កូនស្រី​ម្នាក់ មក​រស់​នៅ​ក្នុង​គ្រួសារ ព្រោះ​​លោក​មាន​កូនប្រុស​​១២​ហើយ។

 

ទោះបីជា​យ៉ាងណា បើ​កូន​ក្រោយ​ប្រុស​ទៀត​នោះ ពួកគេ​ក៏​ស្វាគមន៍ ​និង​រីករាយ​ទទួល​យក។ កូន​ប្រុស​ច្បង​របស់​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ មាន​វ័យ​២២ឆ្នាំ។ ​

 

នាង Schwandts ជា​នារី​ម្នាក់ មក​ពី​គ្រួសារ​មួយ​​ដែល​មាន​កូន​១៤​នាក់ ហើយ​នាងប្រាប់​​ថា គ្រួសារ​ធំ​​របស់​នាង ​ពិត​ជា​ផ្ដល់​ភាព​កក់ក្ដៅ​ឱ្យ​នាង​ណាស់។

 

“ខ្ញុំ​ចូលចិត្ត​ការ​មាន​ទម្ងន់។ ខ្ញុំ​បាន​ចំណាយ​ពេល​ពាក់​កណ្ដាល​ជីវិត ដើម្បី​ពពោះ។ វា​ពិត​ជា​គួរ​ឱ្យ​ចូលចិត្ត​ និង​ពិសេស​ណាស់"៕

 

ចុច​អាន!  ញាក់​សាច់! បុរស​ម្នាក់​រស់​នៅ​ជាមួយ​តោ និង​ខ្លា​ រាប់​ក្បាល (វីដេអូ)

 

អាន​ព័ត៌មាន​ប្លែកៗ​ផ្សេង​ទៀត!

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Yahoo