LaFerrari ជំនាន់​ពិសេស ​មិន​ទាន់​បង្ហាញ​ជា​ផ្លូវ​ការ​​ តែ​លក់​អស់​​គ្មាន​សល់​

  • 2016-07-11 16:43:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ក្រុមហ៊ុន​រថយន្ត​ Ferrari បាន​បញ្ចេញ​រូបភាព​ចំនួន​បី​សន្លឹក​ ដែល​បង្ហាញ​ពី​រូបរាង​ដ៏​ស្រស់​ស្អាត​នៃ​ LaFerrari ជំនាន់​ពិសេស​​ផលិត​ដោយ​មាន​ចំនួន​កំណត់។

 

 

ក្រៅ​ពី​បញ្ចេញ​រូបភាព​ក្រុមហ៊ុន​មិន​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ព័ត៌មាន​សំខាន់ៗ​ដទៃ​ទៀត​ដូច​ជា​ តម្លៃ​, ឈ្មោះ, លក្ខណៈ​បច្ចេកទេស, ផលិត​ប៉ុន្មាន​គ្រឿង និង​ ចេញ​លក់​ពេល​ណា​នោះ​ទេ។ ប៉ុន្តែ​​គេ​បាន​ដឹង​ថា​​រថយន្ត​នេះ​នឹង​មាន​ម៉ាស៊ីន​ដូច​នឹង​ LaFerrari ស៊េរី​ដើម​ ដោយ​មាន​កម្លាំង​ ៩៤៩ សេះ​ បាន​ពី​ម៉ាស៊ីន​ V12 ទំហំ​ ៦,៣ លីត្រ​ បូក​រួម​​ម៉ូទ័រ​អគ្គិសនី​ ១២០ គីឡូវ៉ាត់។ ចំណុច​ពិសេស​មួយ​ទៀត​គឺ​អាច​បង្កើន​សន្ទុះ​ពី ០-៩៦ គ.ម/ម៉​ ប្រើ​ពេល​ ២,៤​ វិនាទី​ និង​មាន​ល្បឿន​អតិបរមា​ ៣៤៩ គ.ម/ម៉។

 

 

ក្រុមហ៊ុន​ Ferrari ឲ្យ​ដឹង​ថា​​ឈ្មោះ​ តម្លៃ​ និង​ ព័ត៌មាន​ដទៃ​ទៀត​​ នឹង​ប្រកាស​នៅ​កម្មវិធី​ Paris Motor Show ក្នុង​ខែ​តុលា។ ប៉ុន្តែ​ការ​ប្រកាស​នេះ​ហាក់​ដូច​គ្មាន​ន័យ​ព្រោះ​ថា​ រថយន្ត​​ LaFerrari ជំនាន់​ថ្មី​នេះ​មាន​ម្ចាស់​​អស់​ទៅ​ហើយ៕​​

 

 

​​ចុច​អាន៖ ​Toyota​ ​រួម​ជា​មួយ​ ​BMW​ ​បង្កើត​រថយន្ត​ ​ដ៏​អស្ចារ្យ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ TheVerge