ស្នាដៃ​បទ​ថ្មី​​ថត​នៅ​ កាណាដា "បើ​មិន​ស្រលាញ់​" ពី​ Tony Keo

  • 2016-07-11 21:12:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នាដៃ​បទ​ថ្មី "បើ​មិន​ស្រលាញ់​" ​បន្ទាប់​ពី​បទ​ "ចង្វាក់​ម៉ាឌីហ្សុន" របស់​ តូនី កែវ ទើប​ចេញ ​MV កាល​ពី​ម្សិលមិញ​ ដោយ​ក្នុង​នោះ ទីតាំង​ថត​​លោក​ប្រាប់​ថា ​នៅ​​ទីក្រុង Montreal​ប្រទេស​កាណាដា។​​

 

តូនី កែវ ថ្លែង​មក​កាន់​ Sabay មុន​នេះ​ថា​ បទ​នេះ​ ចង់​និយាយ​អំពី​ នារី​ម្នាក់​ដែល​ចូល​ចិត្ត​តាម​ឆាឆៅ​ក្នុង​ន័យ​បែប​​លេង​សើច​​ទៅ​កាន់​មិត្តភក្តិ​ប្រុស​នាង។​ នាង​តែង​ផ្ដល់​ក្ដី​សង្ឃឹម​និង​ជួយ​ជំរុញ​ទឹក​ចិត្ត​បុរស​ម្នាក់​នោះ​​គ្រប់​បែប​យ៉ាង​ ប៉ុន្តែ​នាង​មិន​ដែល​ចង់​ធ្វើ​ជា​សង្សារ​របស់​បុរស​នោះ​​ឡើយ។

 

(ឈុត​មួយ​នៅ​ក្នុង​បទ "បើមិនស្រលាញ់" ពី តូនី កែវ)

 

ជាមួយ​គ្នា​នេះ​ផង​ដែរ​ ម្ចាស់​បទ​ខាង​លើ​ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​​​បទ​មួយ​នេះ ​លោក​សរសេរ​២ទៅ​៣​ថ្ងៃ​សម្រាប់​ MV​ វិញ​ ថត​​អស់​រយៈ​ពេល​៣សប្តាហ៍​ នៅ​ទីក្រុង​ Montreal ​ប្រទេស​កាណាដា​ ចំ​ពេល​រដូវ​ក្ដៅ​​ឥឡូវ​នេះ​ផង​ដែរ។ រី​ឯ​តួ​សម្ដែង​ក្នុង​ MV នេះ​ មាន​​ទាំង​ជនជាតិ​ខ្មែរ ​និង​ជនជាតិ​ចិន។

 

តូនី កែវ សង្ឃឹម​ថា ​ប្រជាជន​ខ្មែរ​នឹង​ចូល​ចិត្ត​មួយ​នេះ តោះ​ចង់​ដឹង​បទ​នេះ​ពីរោះ​យ៉ាង​ណា​ ទស្សនា​វីដេអូ ខាង​ក្រោម៖

 

 

អត្ថបទ៖ ថា ម៉ាលីដា វីដេអូ៖ យូធូប Tony Keo