អីយ៉ា! និស្សិត​ផ្នែក​ឱសថ​ចិន លួច​ចម្លង​ស្ទើរ​ទាំង​អស់​ពេល​ប្រលង​ថ្នាក់​ជាតិ

  • 2014-10-30 22:38:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​ផ្នែក​ឱសថ​ប្រមាណ ២៥០០​នាក់​នៅ​ចិន ត្រូវ​គេ​ចាប់​បាន​ថា​លួច​ចម្លង​ចម្លើយ​ប្រលង តាម​រយៈ​កាស​ពាក់​ជាប់​ត្រចៀក និង​ប្រដាប់​លុប​អេឡិចត្រូនិក។

 

 

គណៈមេប្រយោគ បាន​រក​ឃើញ​រលក​សញ្ញា​ខុស​ប្លែក​ពី​ធម្មតា ក្នុង​​មណ្ឌល ៧​កន្លែង ដែល​មាន​និស្សិត​ជាង ២៥០០​នាក់ កំពុង​ប្រលង​យក​លិខិត​បញ្ជាក់​ថ្នាក់​ជាតិ។ បន្ទាប់​មក គេ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា ក្នុង​ចំណោម​និស្សិត​ទាំង​អស់​នោះ មាន ២៤៤០​នាក់ បាន​ប្រើ​កាស​ពាក់​​ត្រចៀក​ដើម្បី​ទទួល​ចម្លើយ។ ក្រោយ​ពី​បែក​ធ្លាយ​រឿង​អាស្រូវ និស្សិត​ទាំង​នោះ​នឹង​ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ ហើយ​ពិន័យ​មិន​ឲ្យ​ចូលរួម​ប្រលង​រយៈពេល ២​ឆ្នាំ។

 

ការ​ប្រលង​នេះ ធ្វើ​ឡើង​ដើម្បី​ទទួល​លិខិត​បញ្ជាក់​បើក​ឱសថ​ស្ថាន​ស្រប​ច្បាប់ បន្ទាប់​ពី​មាន​កំណែ​ទម្រង់​ច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រង​ឱសថ។ ចំពោះ​អ្នក​បើក​ឱសថ​ស្ថាន មិន​ទាន់​មាន​លិខិត​បញ្ជាក់ ត្រូវ​ធ្វើ​យ៉ាង​ណា​ទទួល​បាន​ក្នុង​ឆ្នាំ២០១៥ បើ​មិន​ដូច្នោះ​ទេ គេ​នឹង​បិទ​អាជីវកម្ម។

 

អាជ្ញាធរ​ចិន ជឿ​ថា​កាល​បរិច្ឆេទ​នេះ​ក៏​ជា​ផ្នែក​មួយ ដែល​ធ្វើ​ឲ្យ​និស្សិត​នាំ​គ្នា​លួច​ចម្លង​ស្ទើរ​ទាំង​អស់​បែប​នេះ។ ចំពោះ​ឱសថ​ស្ថាន​នៅ​ក្នុង​ខេត្ត​សានស៊ី​ជាង ៨៥០០​កន្លែង មាន​ត្រឹម ៤០០០​កន្លែង​ប៉ុណ្ណោះ​ដែល​មាន​លិខិត​អនុញ្ញាត​ស្រប​ច្បាប់។ ​​​

 

ចុចអាន៖ លទ្ធផល​បាក់ឌុប​ជាប់ ឬ​ធ្លាក់ នឹង​​ដឹង​នៅ​ថ្ងៃ​ស្អែក​​​​នេះ​!

 

ចុចអាន៖ ក្រោយ​បញ្ចប់​ការ​ប្រលង​ សិស្ស​ខ្លះ​សង្ឃឹម​ ខ្លះ​គ្មាន​សូម្បី​បន្តិច

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ shanghaiist