ឪពុក​នាំ​កូន​​​​​​​​​​​​​​​​ធ្វើ​ដំណើរ​៧០០​គីឡូម៉ែត្រ​មួយ​​​សប្ដាហ៍​ ដើម្បី​បង្រៀន​​​​​ពី​ជីវិត​

  • 2016-07-11 22:25:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បុរស​ជនជាតិ​​ចិន​​ម្នាក់​ ​បាន​ធ្វើ​​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ និង​កោត​សរសើរ​​​​​ ​បន្ទាប់​ពី​​​នាំ​កូន​ប្រុស​អាយុ​​ទើប​​តែ​ ​៨​ឆ្នាំ​​ ​ធ្វើ​ដំណើរ​​រយៈពេល​​មួយ​សប្ដាហ៍​​ ​ដើម្បី​​​បង្រៀន​​កូន​​ពី​​​​​បំណិន​​ជីវិត។

 

 

​ឪពុក​​​រូប​នេះ​​មាន​ឈ្មោះ​ Pu Wei បាន​​​បបួល​កូន​​​​​ធ្វើ​ដំណើរ​​ពី​ទីក្រុង​ Xi'an ខេត្ត​សានស៊ី ទៅកាន់​ទីក្រុងLanzhou ខេត្ត​​កាន់ស៊ូ​ ​​ប្រទេស​ចិន​ ​ក្នុង​ចម្ងាយ​​ផ្លូវ​​ ៧០០​គីឡូម៉ែត្រ​​ ជាមួយ​​ប្រាក់​ត្រឹម​តែ​១៥​ដុល្លារ​ប៉ុណ្ណោះ។ ​ប្រាក់​​ដ៏​តិច​បែប​​នេះ​ ​តើ​ឪពុក​នឹង​​កូន​​​ទាំង​ពីរ​​​​​​​ ​ធ្វើ​​ដូច​ម្ដេច​ទើប​អាច​បន្ត​ដំណើរ​​ទៅ​មុខ​ទៀត​បាន?

 

​ប្រាកដ​ណាស់​​​​​​ប្រាក់​ប៉ុណ្ណឹង​​​មិន​អាច​​ជិះ​​រថយន្ត​​បាន​ចម្ងាយ​​ផ្លូវ​​ជាង ៧០០​គីឡូម៉ែត្រ​ និង​ហូប​ចុក​បាន​ទេ តែ​ពួក​គេ​​​បាន​ដូរ​កម្លាំង​ពលកម្ម​ ​សុខ​ចិត្ត​បម្រើ​គេ​​​មួយ​ថ្ងៃ ​​ដើម្បី​​បាន​អាហារ​ និង​​កន្លែង​​​ស្នាក់​នៅ។

 

អ្នក​ទាំង​ពីរ​បាន​ជួប​​​​​អ្នក​​បើក​​រថយន្ត​​​ដឹក​ទំនិញ​​ម្នាក់​​ឈ្មោះ​ Song ​តាម​​ផ្លូវ​ ​​​​ដែល​​​ព្រម​​​​ឲ្យ​​ឪពុក​កូន​​​ស្នាក់​​នៅ​​​​​​កន្លែង​គាត់​មួយ​យប់ បើសិន​​​​​អ្នក​​ទាំង​ពីរ​ជួយ​​រើ​​ឥវ៉ាន់​ចុះ​​ពី​រថយន្ត​អស់។ ​ក្រោយ​​​​​​​ស្នាក់​នៅ​បាន​មួយ​យប់​​ ពួកគេ​បាន​​បន្ត​ដំណើរ​​ទៅ​មុខ​ទៀត​​​​​ដោយ​​គ្មាន​ប្រាក់​​​ និង​អាហារ​នៅ​ក្នុង​ដៃ។ នៅ​តាម​ផ្លូវ​ ​​​​អ្នក​ទាំង​ពីរ​បាន​​ជួប​​​​​​​​មនុស្ស​​ចិត្ត​ល្អ​ និង​បាន​ឲ្យ​អាហារ​​​​​​​​​​​ពួក​គេ​​​បាន​ខ្លះ​ដែរ​។

 

លោក​ Pu ជា​ឪពុក​​ប្រាប់​ថា​ ​​គោល​បំណង​​​នៃ​ការ​ធ្វើ​ដំណើរ​​​​នេះ​ ​គឺ​ដើម្បី​​ឲ្យ​​កូន​ប្រុស​​គាត់​​ភ្លក់​រសជាតិ​​​​ល្វីង​ជូរចត់​ និង​​​ភាព​ផ្អែម​ល្ហែម​​​នៃ​ជីវិត ខណៈ​​កូន​ប្រុស​​កំពុង​នៅ​ក្មេង។ ​​​អំឡុង​​​ពេល​​​​ធ្វើ​ដំណើរ​​​​​ គាត់​បាន​សុំ​គេ​ជិះ​​ជាង​ ១២​ដង តែ​អ្នក​ទាំង​​ពីរ​​​តែង​តែ​​​​​​ជួប​​​អ្នក​បើក​រថយន្ត​​បដិសេធ​​មិន​ឲ្យ​ជិះ ​ដោយ​ហេតុផល​​​​​គួរ​ឲ្យ​សង្ស័យ​​មិន​ទុក​ចិត្ត​។

 

មក​​ដល់​ថ្ងៃ​ទី​ ១១​កក្កដា​​នេះ ​​ឪពុក និង​​កូន​​​​​នៅ​សល់​​រយៈពេល​ ៣ថ្ងៃ​​ទៀត​​ ​​មុន​ពេល​បញ្ចប់​​​​​​​ការ​ធ្វើ​ដំណើរ​​​ដូច​ការ​​គ្រោង​ទុក​។ ទាក់​​ទង​រឿង​​​​ឪពុក​បង្រៀន​កូន​​ឲ្យ​​​សម្រប​ខ្លួន​​ក្នុង​សង្គម​នេះ​ដែរ ​​​​​​​​​កាល​ពី​ប៉ុន្មាន​ខែ​​មុន​​មាន​ឪពុក​​នាំ កូន​ស្រី​ជិះ​កង់​ផ្សងព្រេង​​​ជុំវិញ​ប្រទេស​ចិន​​​ ក្នុង​ចម្ងាយ​ផ្លូវ​ ១៣០០០​គីឡូម៉ែត្រ និង​​​​​មួយ​ទៀត​ឪពុក​នាំ​កូន​ប្រុស​​អាយុ​ ៤​ឆ្នាំ​​​ ពាក់​ស្បែក​ជើង​ស្គី​​​​​​ដើរ​ក្នុង​ចម្ងាយ​​ផ្លូវ​ ៥៤០​គីឡូម៉ែត្រ ​ផង​ដែរ​​៕

 

 

 

 

 

 

 

រឿង​មុន​ៗ៖

 

 

 

 

ចុចអាន៖ ពិការ​​ទាំង​ដៃ​ទាំង​ជើង តែ​ស៊ូ​រហូត​ក្លាយ​ជា​​អ្នក​ជំនាញ​ជួសជុល​​

ចុចអាន៖ ទឹក​ចិត្ត​ឪពុក​ពិការ​​​ ​វារ​​ស្វែង​រក​​កូន​​​​បាត់​ខ្លួន​​ពេញ​ទីក្រុង​ជាង​​១៥​ខែ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Shanghaiist ​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទពេញនិយម