ប្រណាំង​ទូក​នាគរាជ​ស្វាគមន៍​បុណ្យ​អុំទូក

  • 2014-10-30 23:59:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ចូលរួម​អបអរសាទរ​បុណ្យ​អុំទូក​ប្រពៃណី​ជាតិខ្មែរ​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ នៅ​ថ្ងៃ​ទី ២៨ កន្លង​ទៅ​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព JX បាន​បង្កើត​​ការ​ប្រណាំង​ទូក​នាគរាជ​ថ្មី​មួយ​ទៀត សម្រាប់​ឲ្យ​កំពូល​អ្នក​គុន​និយម​ទាំង ៨ បក្ស​បាន​ចូលរួម​ស្វាគមន៍ និង​ទទួល​បាន​ភាព​រីករាយ​ពី​បុណ្យ​អុំទូក​​ផង​ដែរ។

 

 

អាន៖ ម្ចាស់​សម្ព័ន្ធ​លេខ​មួយ​ក្រោម​មេឃ​សប្ដាហ៍​ដំបូង​បង្ហាញ​មុខ​ហើយ

 

 

ដើម្បី​ចូលរួម​ប្រណាំង​ទូក​នាគរាជ​ក្នុង​សេវា​កម្សាន្ត JX បាន អ្នក​កម្សាន្ត​ទាំងអស់​ត្រូវ​តែ​មាន​កម្រិត​យ៉ាងតិច​ណាស់ Level 10 ដែល​បាន​ចូលរួម​ជា​សមាជិក​នៃ​បក្ស​ណា​មួយ ហើយ​អ្វី​ដែល​ចាំបាច់​ត្រូវ​តែ​មាន​នោះ​គឺ Dragon Boat ដែល Dragon Boat នេះ​អ្នក​កម្សាន្ត​អាច​រក​បាន​ពី Imperial Street ឬ​យក​កន្ទុយ​ទន្សាយ​ចំនួន ១០ និង Red Sand ចំនួន ១០ ទៅ​ប្ដូរ​យក​ទូក​នេះ​ពី NPC Dragon Boat Match ឈរ​នៅ​ទីតាំង 146/176 ទីក្រុង BianJing, 204/220 ទីក្រុង ChenDu និង 183/174 ទីក្រុង QuanZhou។

 

 

 

 

ពេល​ចុះឈ្មោះ​រួច​ហើយ ដល់​វេលា​កំណត់​របស់ System ការ​ប្រណាំង​នឹង​ចាប់ផ្ដើម​បើសិនជា​មាន​សមាជិក​ប្រណាំង ២ នាក់​ឡើង​ទៅ ហើយ​ក្នុង​ទីលាន​ប្រណាំង​នីមួយៗ​បាន​កំណត់​ឲ្យ​មាន​ទូក​ប្រណាំង​យ៉ាង​ច្រើន ៨ ទូក​ប៉ុណ្ណោះ។ ចំណែក​ពិន្ទុ​ប្រណាំង​វិញ គឺ​បែងចែក​ទៅតាម​ចំណាត់​ថ្នាក់​ដែល​អ្នក​ប្រណាំង​ទទួល​បាន។

 

 

និយាយ​ពី​ពិន្ទុ​ប្រណាំង​វិញ គឺ​បែងចែក​ជា ៤ ប្រភេទ​ដែល​ក្នុង​នោះ​រួមមាន ពិន្ទុ​ប្រណាំង​ប្រចាំ​ថ្ងៃ ( System នឹង​លុបចោល​មួយ​ថ្ងៃ​មួយ​ដង) ពិន្ទុ​ប្រណាំង​ប្រចាំ​សប្ដាហ៍ ពិន្ទុ​ប្រណាំង​ប្រចាំ​ខែ និង​ពិន្ទុ​ប្រណាំង​ប្រចាំ​ព្រឹត្តិការណ៍ ដែល​ពិន្ទុ​ទាំង​នេះ​ប្រិយមិត្ត​អាច​ធ្វើ​ការ​សន្សំ​ទុក​បើក​រង្វាន់​ទៅ​តាម​ថ្ងៃ​កំណត់​មុន​នឹង System ធ្វើ​ការ​លុបចោល។ អ្វី​ដែល​ពិសេស​នោះ​គឺថា ប្រិយមិត្ត​អាច​ទទួល​ច្រើន​ជាង​ធម្មតា​បើសិនជា​ប្រិយមិត្ត​បាន​ប្រើប្រាស់​សម្ភារៈ​ជំនួយ​បន្ថែម​ពិន្ទុ Dragon Boat Point ដែល​ក្នុង​នោះ​មាន គុណ​ពិន្ទុ​ប្រណាំង ៣ដង ៥ដង និង ១០ដង​ទៅ​តាម​ជម្រើស​របស់​អ្នក​កម្សាន្ត។

 

 

ចុច​ទី​នេះ ដើម្បី​មើល​រង្វាន់​នៃ​ប្រភេទ​ពិន្ទុ​ប្រណាំង​នីមួយៗ។

 

 

ក្រៅពី​ព្រឹត្តិការណ៍​ប្រណាំង​ទូក​នាគរាជ​នេះ សេវា​កម្សាន្ត JX ក៏​បាន​នាំមក​នូវ​ព្រឹត្តិការណ៍​អកអំបុក​មក​ស្វាគមន៍​ពិធី​បុណ្យ​អុំទូក​ផង​ដែរ។ ក្នុង​ការ​អកអំបុក​នេះ គឺ​មិនមែន​អក​អំបុក​ធម្មតា​ឡើយ តែ​វា​គឺជា​នំ​អំបុក​ចេក​ដែល​មាន​រសជាតិ​ឆ្ងាញ់។

 

 

ដើម្បី​ទទួល​បាន​នំ​អំបុក​ចេក​នេះ អ្នក​កម្សាន្ត​ត្រូវ​ធ្វើ​ការ​ផ្សំផ្គុំ​គ្នា​រង្វាន់​អំបុក​ចំនួន ៥ និង​ចេក​ចំនួន ១ ដែល​អំបុក​ទាំង​នោះ​អ្នក​កម្សាន្ត​ទាំងអស់​អាច​ទទួល​បាន​ពី​ការ​ដាំ​ដើមឈើ បេសកកម្ម​ប្រចាំ​ថ្ងៃ និង​ការ​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​ទ្វារ​មេឃ Skydoor ជា​ដើម។ បន្ទាប់​ពី​គ្រឿងផ្សំ​ទាំង​នេះ​ហើយ ប្រិយមិត្ត​គ្រាន់តែ​ចុច Mouse ស្ដាំ​នៅ​លើ Book Of Event រួច​ជ្រើស​យក​ពាក្យ Synthesis [OrmBuk Banana Cake] ប្រិយមិត្ត​នឹង​ទទួល​បាន​អំបុក​ចេក​មួយ​ភ្លាម។

 

 

 

 

បន្ទាប់​ពី​ទទួល​បាន​នំ​អំបុក​ចេក​ហើយ ប្រិយមិត្ត​អាច​ធ្វើ​ការ​អក ឬ​ញ៉ាំ ដើម្បី​ទទួល​បាន​បទពិសោធន៍​យ៉ាង​ច្រើន ក៏​ដូចជា​ឱកាស​ទទួល​បាន Sunny Fragment Package ចំនួន ១៥។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅទៀត នៅ​ពេល​ដែល​ប្រិយមិត្ត​អក​អំបុក​ចេក​ដល់​កម្រិត​មួយ​ដែល​ច្រើន និង​មិន​អាច​ទទួល​បទ​ពិសោធន៍​​បន្ថែម អ្នក​ប្រយុទ្ធ​នឹង​ទទួល​បាន​រង្វាន់​មួយ​ក្នុង​ចំណោម​រង្វាន់​ខាងក្រោម​នេះ៖

 

 

ល.រ រង្វាន់ រយៈពេល​ប្រើប្រាស់
1 2000 Gold
2 8000 Gold
3 Cute mengmeng ១៥ ថ្ងៃ
4 Holly reroll pill ១៥ ថ្ងៃ
5 Agilemove Scroll
6 Happy canon fragment*5
7 Door division collection*5
8 Meteoric soul ១៥ ថ្ងៃ
9 Glory merit bag ១៥ ថ្ងៃ
10 Sunny Fragment Package *20
11 Goddess Rune ១៥ ថ្ងៃ
12 Brilliant Start
13 Tattoo Head Lv2
14 Glory Start
15 God Armor secret Lv(90)
16 God Weapon secret Lv(90)
 

 

អត្ថបទ៖ ភីឆាយ