កំពូល​​ព្យុះ​ Nepartak ​​ធ្វើ​ដំណើរ​​ដល់​ចិន ស្លាប់និង​បាត់​ខ្លួន​​​ជាង​២០​នាក់

  • 2016-07-12 17:56:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ចំនួន​​​ ១០​នាក់​​ត្រូវ​បាន​សម្លាប់​ និង​​​​​​​​​​​១១​​នាក់​កំពុង​បាត់​ខ្លួន​​ ​នា​ល្ងាច​​​ថ្ងៃ​ច័ន្ទ​ម៉ោង​ ៥ល្ងាច​មិញ ​​នៅ​​​​​ខេត្ត​ហ្វូចៀន​​ ​ភាគ​ខាង​កើត​ប្រទេស​ចិន ​​​​ក្រោយ​ជួប​​គ្រោះ​មហន្តរាយ​​​កំពូល​​ខ្យល់​ព្យុះ​​​ទីហ្វុង​ Nepartak ។

 

 

ព្យុះ​​​​នេះ​បាន​​​ធ្វើ​ដំណើរ​ទៅ​ដល់​​​​ខេត្ត​​ហ្វូចៀន​​ តាំង​​ពី​​រសៀល​ថ្ងៃ​សៅរ៍ ​និង​​ចាប់​ផ្ដើម​​ថមថយ​កម្លាំង​​​​​​​​នៅ​​ព្រឹក​ថ្ងៃ​អាទិត្យ ​តែ​​​បាន​ងើប​ឡើង​វិញ​​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ។​

 

​ព្យុះ​កំណាច​ខាង​លើ បាន​​​បង្ក​​​ឲ្យ​មាន​ភ្លៀង​ធ្លាក់​​យ៉ាង​ខ្លាំង​​ក្នុង​ស្រុក​ Mingqing ​​បណ្ដាល​​​ឲ្យ​​​ខូចខាត​​ផ្ទះ​សម្បែង​​ ទ្រព្យ​សម្បត្តិ ផ្លូវ​ថ្នល់ ដំណាំ​​​​​​​​​ដាំដុះ​ និង​​​សេដ្ឋកិច្ច​​​​​ ​គិត​ជា​ទឹក​ប្រាក់​​​ប្រមាណ​ ៣២០​លាន​ដុល្លារ​​។ ​នេះ​បើ​តាម​មន្ត្រី​ប្រចាំ​តំបន់​​។

 

​​មនុស្ស​ចំនួន​​ ៣៤ ៤០០​​​នាក់​ ​ត្រូវ​បាន​ជម្លៀស​​ និង​ ១០០០​នាក់​​ត្រូវ​បាន​​​​ជួយ​សង្គ្រោះ​នៅ​ស្រុក​ Mingqing។ បើ​សរុប​​​​​​ប្រជាជន​​​​​នៅ​ទូទាំង​ខេត្ត​នេះ​ ប្រហែល​ ២១៣ ០០០នាក់​​​​ត្រូវ​បាន​​ផ្លាស់​ទី​​ទៅ​កន្លែង​សុវត្ថិភាព។ ​​ផ្ទះ​រាប់​ម៉ឺន​ខ្នង​​​​​ពុំមាន​​​អគ្គិសនី​ប្រើប្រាស់ ​​ព្រលាន​យន្តហោះ​​ចំនួន​ ​៥​បាន​បិទ​​ និង​​រថភ្លើង​ល្បឿន​លឿន​​រាប់​រយ​ខ្សែ​ត្រូវ​បាន​លុប​ចោល​ ​និង​​ពន្យា​ពេល។

 

​គួរ​បញ្ជាក់​ថា មុន​​ពេល​ព្យុះ​​នេះ​​មក​ដល់​ប្រទេស​​ចិន​ វា​​​បាន​ឆ្លង​កាត់​កោះ​តៃវ៉ាន់​​មុន​គេ ​​​​ដោយ​​បាន​សម្លាប់​​មនុស្ស​ ៣​នាក់ និង​​​ជាង​​​៣០០​នាក់ ​​​​​រង​របួសផង​ដែរ​៕

 

 

 

 

 

 

ចុចអាន៖ ក្រពើ ៩២ក្បាល រួច​ចេញ​ពី​កសិដ្ឋាន ក្រោយ​ទឹកជំនន់​ជន់​ខ្លាំង​នៅ​ចិន

ចុចអាន៖ ​សកម្មភាព​ក្រុម​ជួយ​សង្គ្រោះ​​​​​​ទឹក​ជំនន់​​​​ កំពុង​ឆក់​បេះ​ដូង​​ប្រជាជន​ចិន​​​​​​​​

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ China News

អត្ថបទពេញនិយម