អ្នក​​ស្លាប់​​​ និង​​រង​របួស​ដោយ​ផ្ទុះ​កាំជ្រួច​ទទួល​បាន​​ថវិកា​​ឧបត្ថម្ភ​ពី១លាន​ទៅ​២លាន​រៀល

  • 2014-10-30 22:48:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលា​រាជធានី​ភ្នំពេញ ​នឹង​នាំ​យក​ថវិកា​ របស់ ​សម្ដេចតេជោ​នាយករដ្ឋមន្ត្រី​ និង​សម្ដេច​កិត្តិបណ្ឌិត​ទៅ​ជូន​គ្រូសារ​សព​ និង​ជន​រង​គ្រោះ​ដែល​បាន​គ្រោះ​ថ្នាក់ ​ដោយ​សារ​ការ​ផ្ទុះ​កាំជ្រួច ​កាល​ពី​យប់​ម្សិលមិញ​ ​ដោយ​អ្នក​របស់​ធ្ងន់​ ​និង​អ្នក​ស្លាប់​ទទួល​បាន​​ថវិកា​ ២​លានរៀល ​និង​អ្នក​របួស​ស្រាល​ ០៦​នាក់​ ទ​ទួល ​បាន​ថវិការ ​ចំនួន ​១​លានរៀល​​។ ​នេះ​​បើ​តាម​ទំព័រ​ Facebook ផ្លូវ​ការ​សាលារាជ​ធានី​ភ្នំពេញ​រាយការណ៍​មុន​នេះ​។ ក្រុម​កាងារ​នឹង​នាំ​យក​ថវិកា​ទៅ​ជូន​ដល់​ដៃ ​គ្រួសារ​សព​ នៅ​ស្រុក​កោះ​ធំ ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​។

 

យុវជន​ម្នាក់​ឈ្មោះ​​​ ណា​​គ្រី​ ដារ៉ូ ​បាន​ស្លាប់​ និង ៦ នាក់​ផ្សេង​ទៀត​បាន​រង​របួស​​នៅ​ក្នុង​ហេតុ​ការណ៍​ ផ្ទុះ​កាំជ្រួច​បាញ់​អបអរ​សាទរ​ពិធី​ឡើង​គ្រង​រាជ្យ​ខួប​គម្រប់​ ១០ ឆ្នាំ ​របស់​ ​ព្រះ​ករុណា​​ព្រះ​បាទ​​សម្តេច​ព្រះ​បរមនាថ ​នរោត្តម​ ​សីហមុនី។ នៅ​ក្នុង​ហេតុ​ការណ៍​ផ្ទុះ​កាំជ្រួច​នេះ បាន​ប្រព្រឹត្តិ​ទៅ​នៅ​ចំណុច​ចុង​កោះ​ជ្រោយ​ចង្វា ក្បែរ​​សំណង់​សណ្ឋាគារ​សុខា​ខណ្ឌ​ជ្រោយ​ចង្វា ​កាល​ពី​យប់​ថ្ងៃ​ទី ២៩ ខែ ​តុលា ​ឆ្នាំ​ ២០១៤៕

 

ទិដ្ឋភាព​កន្លែង​កើត​ហេតុ​

អានអត្ថបទ៖  ទើប​ដឹង ​តាម​ពិត​យុវជន​ដែល​ស្លាប់​ដោយ​សារ​ផ្ទុះ​កាំជ្រួច មិន​បាន​ស្ថិត​នៅ​ក្បែរ​កន្លែង​ដុត​កាំជ្រួច​ទេ ចុច​ត្រង់​នេះ​

អត្ថបទ៖មៃ សុខលីម