តុលាការ​​ក្រុង​ឡាអេ​ ​​​​​​​​កាត់​ក្ដី​ឲ្យ​ហ្វីលីពីន​​​ឈ្នះ​ចិន​ រឿង​សមុទ្រ​ចិន​ខាង​ត្បូង​

  • 2016-07-13 00:12:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តុលាការ​មជ្ឈត្តកម្ម​អចិន្ត្រៃយ៍​ ទីក្រុង​​ឡាអេ ប្រទេស​​ហូឡង់ បាន​ប្រកាស​សាល​ក្រម​​​តាម​បណ្ដឹង​របស់​​​រដ្ឋាភិបាល​ហ្វីលីពីន​​ នៅ​ថ្ងៃ​ទី​ ១២​កក្កដា​នេះ​​​ឲ្យ​​ហ្វីលីពីន​ឈ្នះ​ចិន ដោយ​ថា​​​ ចិន​​គ្មាន​ភស្តុតាង​​ណា​​​​​​បញ្ជាក់​​ថា​​​​​​ តំបន់​​​​​​លើ​​​​​​សមុទ្រ​ចិន​ខាង​ត្បូង​ទាំង​អស់​ ​​​ជា​ដែន​ទឹក​របស់​ខ្លួន​ឡើយ។​

 

 

​​​​​​​​​​​ការ​​ដាក់​​ពាក្យ​បណ្ដឹង​នេះ​​ធ្វើ​ឡើង​ ក្រោយ​ពី​​​ចិន​​​​​ធ្លាប់​​​អះអាង​ថា ​​​​តំបន់​​ស្ទើរ​ទាំងស្រុង​​​ក្នុង​​​​​សមុទ្រ​ចិន​ខាង​ត្បូង ​​​​រួម​ទាំង​​ថ្ម​ប៉ប្រះ​ទឹក​ ​និង​​​ប្រជុំ​កោះ​​ជា​ច្រើន​​​ទៀត​​ក្នុង​សមុទ្រ​​​​ ជា​របស់​​​ចិន​តែ​ម្នាក់​។ ​តុលាការ​​​​​​​​​​​ក្រុង​ឡាអេ​​ បញ្ជាក់​​ថា​​ ​ប្រទេស​ចិន​​​បាន​​រំលោភ​​​អធិបតេយ្យ​​ភាព​​របស់​​ប្រទេស​ហ្វីលីពីន ហើយ​ចិន​​បាន​​​បំផ្លាញ​​យ៉ាង​ធ្ងន់ធ្ងរ​​ ដល់​​​​​​​​​​​ថ្ម​ប៉ប្រះ​ទឹក​​​​ ​​ដោយ​​ការ​សាងសង់​កោះ​សិប្បនិមិត្ត​​។

សេចក្ដី​សម្រេច​នេះ​​ ​ធ្វើ​ឡើង​​ដោយ​​យោង​​ទៅ​តាម​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​​ស្ដី​​​ពី​ច្បាប់​សមុទ្រ​​ ឬ​ហៅ (UNCLOS) ដែល​ប្រទេស​​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​៕

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ BBC​​​