ដាក់​ថ្នាំ​គ្រាប់​អាស្ពីរីន​ចូល​ពេល​បោក​ខោ​អាវ លទ្ធផល​នឹង​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល

  • 2016-07-13 22:05:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​ស្នាម​ប្រឡាក់​នៅ​លើ​សំលៀកបំពាក់​ពណ៌​ស​របស់​អ្នក ពិត​ជា​រំខាន និង​ធ្វើ​ឲ្យ​អ្នក​ពិបាក​បោក​គក់​ខ្លាំង​ណាស់​មែន​ទេ? អ្នក​ប្រាកដ​ជា​ដឹង​ហើយ​ថា ស្នាម​ប្រឡាក់​នៅ​លើ​សំលៀកបំពាក់​ពណ៌​ស គឺ​ពិត​ជា​ពិបាក​បោក​គក់​ខ្លាំង​ណាស់ ហើយ​បើ​អ្នក​ទុក​វា​ចោល​យូរ សំលៀក​បំពាក់​ពណ៌ស​ទាំង​នោះ អាច​នឹង​ប្រែ​ពណ៌​ទៅ​ជា​ពណ៌​លឿង ប្រផេះ ឬ​ចេញ​ពណ៌​ផ្សេងៗ។ ល្បិច​ដ៏​សាមញ្ញ​មួយ ដែល​នឹង​ជួយ​អ្នក​ក្នុង​ការ​បោក​គក់​សំលៀកបំពាក់​ពណ៌​ស​បាន​យ៉ាង​ស្អាត​ល្អ​នោះ​គឺ គ្រាន់​តែ​ប្រើប្រាស់​ថ្នាំ​គ្រាប់​អាស្ពីរីន​ប៉ុណ្ណោះ។ ថ្នាំ​គ្រាប់​អាស្ពីរីន មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់ ក្នុង​ការ​កម្ចាត់​ស្នាម​ប្រឡាក់​ពី​សំលៀកបំពាក់ ដោយ​សារ​តែ​វា​ផ្ទុក​ទៅ​ដោយ អាស៊ីដ Salicylic។ អាស៊ីដ Salicylic នេះ អាច​ជួយ​ក្នុង​ការ​កម្ចាត់​ស្នាម​ប្រឡាក់ ដោយ​​បំបែក​សមាសធាតុ ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ញើស។

 

 

ជំហានទី១

ដាក់​ថ្នាំ​គ្រាប់​អាស្ពីរីន ៣០០មីលីក្រាម ចំនួន​៥គ្រាប់ ទៅ​ក្នុង​ទឹកក្តៅ ៧,៥លីត្រ រួច​ត្រាំ​សំលៀកបំពាក់​ពណ៌​ស​របស់​អ្នក​នៅ​ក្នុង​នោះ ហើយ​ទុក​ចោល​មួយ​យប់។ ថ្នាំ​នេះ​នឹង​រលាយ ហើយ​ធ្វើ​ការ​កាន់​តែ​រហ័ស ប្រសិន​បើ​អ្នក​បំបែក​វា​ជា​បំណែក​តូចៗ។

 

ជំហានទី២

យក​សំលៀកបំពាក់​ពណ៌​ស​ដែល​បាន​ត្រាំ​ក្នុង​ទឹក​ថ្នាំ ដាក់​ចូល​ក្នុង​ម៉ាស៊ីន​បោក​ខោ​អាវ រួច​ដាក់​បន្ថែម​ថ្នាំ​គ្រាប់​អាស្ពីរីន ២ ទៅ ៣គ្រាប់​បន្ថែម​ទៀត។ វិធីសាស្ត្រ​ដ៏​មាន​ឥទ្ធិពល​នេះ នឹង​ជួយ​ស្តា​ភាព​ស​នៃ​សំលៀកបំពាក់​របស់​អ្នក​មក​វិញ​តែម្តង៕

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ interestingfact