បារនៅថៃ ជួលបុរសសាច់ដុំមករត់តុ កំពុងទទួលការចាប់អារម្មណ៍ខ្លាំង
- 2016-07-14 14:37:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បារនៅថៃ ជួលបុរសសាច់ដុំមករត់តុ កំពុងទទួលការចាប់អារម្មណ៍ខ្លាំង
ចន្លោះមិនឃើញ
បារឈ្មោះថា Loft Bar Hero ដែលមានទីតាំងនៅខេត្តឈៀងម៉ៃ ប្រទេសថៃ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្ដាអ្នកលេងបណ្ដាញសង្គម ដោយសារតែអ្នករត់តុក្នុងបារនោះសុទ្ធតែជាបុរសសាច់ដុំ។
បារទើបតែបើកថ្មីនេះ មានទៅដោយបុរសសាច់ដុំ រត់តុ និង ចាក់សុរាឲ្យភ្ញៀវ ដោយមិនមានពាក់អាវឡើយ ដែលការធ្វើដូចនេះគឺដើម្បីអូសទាញភ្ញៀវជាស្រ្ដី និង បុរសស្រឡាញ់ភេទដូចគ្នាជាដើម។ ក្រោយពីបង្ហាញពីយុទ្ធសាស្ត្រនេះរួច បារខាងលើទទួលបានការចុច Like និង Share ជាច្រើនពីនារីៗដែលជាជនជាតិថៃ៕
ចុចអាន៖ សិស្សប្រុស២៨០នាក់ ធ្វើខួបកំណើតឲ្យសិស្សស្រីមានតែម្នាក់ក្នុងមហាវិទ្យាល័យ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ bangkok.coconuts