ប្រជាជន​អាមេរិក​​៣៣​នាក់​​​ដេកដួល​​​តាម​ផ្លូវ​​ ​​ក្រោយ​​​​ប្រើ​គ្រឿង​ញៀន​ហួស​កម្រិត

  • 2016-07-14 16:07:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពលរដ្ឋ​អាមេរិក​​​​​ចំនួន​​​ ៣៣​នាក់​ ​ដេក​ដួល​រណូករណែល​​តាម​​ផ្លូវ​សាធារណៈ​​​​ក្នុង​ទីក្រុង​ញីវយ៉ក​​​ ​​ក្រោយ​​ប្រើ​ប្រាស់​សារធាតុ​​ញៀន​ហួស​កម្រិត​។ ទិដ្ឋភាព​បែប​នេះ​​ធ្វើ​ឲ្យ​គេ​នឹក​ស្រមៃ​​ដល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈុត​ខ្លះ​​នៃ​​​​ខ្មោច​ Zombies ក្នុង​រឿង The Walking Dead។

 

 

 

​​​​ជន​​រងគ្រោះ​ទាំង​ ៣៣​នាក់​​ ​ត្រូវ​បាន​គេ​បញ្ជូន​​​​​​​​កាន់​មន្ទីរពេទ្យ ​និង​រក​ឃើញ​ថា​​​​​​បាន​ប្រើ​ប្រាស់​​​​​​​​​​កញ្ឆា​ប្រភេទ​ K2 ​ហួស​កម្រិត ​ដែល​បាន​ទិញ​ពី​​ហាង​​ Brooklyn ​​​​នៅ​ព្រឹក​ថ្ងៃ​អង្គារ។ ​មុន​ក្រុម​​សង្គ្រោះ​​​ចុះ​ទៅ​ដល់​ ​​សាក្សី​​​បាន​រាយ​ការណ៍​​​ថា ​​ពួក​គេ​បាន​ឃើញ​​មនុស្ស​​​​ជាង​ ៣០​នាក់​​​ ដេក​​តាម​​សំយាប​ផ្ទះ ​តាម​​​​ផ្លូវ​​​​​​​​ ដោយ​មាន​​ខ្លះ​សន្លប់ ​​ក្អួត​ចង្អោរ​ នោម​​ពាស​វាល​ពាស​កាល ​និង​ប្រកាច់ កាល​វេលា​ម៉ោង​ ៩៖៣០​នាទី​​​ព្រឹក​ ​​ក្នុង​សង្កាត់​ Bedford-Stuyvesant ។

 

​​​​​​​​​​​​​​​​​​​​បើ​តាម​អ្នក​ជំនាញ​​និយាយ​ថា​​​ ពួក​គេ​​​ភាគ​ច្រើន​​​ជា​​​​យុវជន​ ​​​តែ​​សំណាង​ល្អ​​​​​មិន​​មាន​​​អ្នក​ណា​​ស្លាប់​​នៅ​ឡើយ​ទេ។ ពេល​​នេះ​​ក្រុម​អាជ្ញាធរ ​​​​​បាន​បញ្ជូន​ពួក​គេ​ទៅ​កាន់​មន្ទីរពេទ្យ​​ហើយ ​ដោយ​​សង្ឃឹម​ថា​​​អាច​​ជួយ​សង្គ្រោះ​​​​​បាន​ទាន់​ពេល​វេលា​។

 

​​​​​​គិត​​​ត្រឹម​​ឆ្នាំ​ ២០១៥​​ មក​ ​​មនុស្ស​ជាង​ ៦០០០​នាក់​ ​​ត្រូវ​បាន​គេ​បញ្ជូន​​ទៅ​កាន់​​បន្ទប់​សង្គ្រោះ​​បន្ទាន់​​ក្នុង​ទីក្រុង​ញីវយ៉ក​ ​​ដោយ​សារ​ឥទ្ធិពល​ K2 និង​​​​​ ២​នាក់​បាន​ស្លាប់​​​​បាត់បង់​ជីវិត។ រូប​ភាព​ខាងលើ​​ ​គឺ​ជា​អ្វី​​ដែល​គ្រប់​គ្នា​​មិន​ចង់​ឃើញ​​កើត​មាន​នៅ​​​លើ​ទឹក​ដី​​ដ៏​​សម្បូរសប្បាយ​មួយ​នេះ​ឡើយ៕​​​​​

 

 

 

 

 

 

ចុចអាន៖ ក្រុម​មហាសេដ្ឋី​ក្រុង​ញីវយ៉ក​​អំពាវ​នាវ​​ឲ្យ​រដ្ឋ​​ដំឡើង​​ពន្ធ​​លើ​អ្នក​​មាន​ ដើម្បី​ជួយ​​អ្នក​ក្រ

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ New York Post