ចាន់​ រតនា​ នឹង​​ឡើង​សង្វៀន​​​ ​​One Championship​ ប៉ះ​កីឡាករ​ម្ចាស់​ផ្ទះចិន​​​ ខែ​ក្រោយ​​

  • 2016-07-15 13:10:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ក្បាច់​គុន​ចម្រុះ​​របស់​​កម្ពុជា​​កីឡាករ​ ចាន់​ រតនា​ នឹង​ត្រូវ​​ឡើង​សង្វៀន​ក្នុង​ទ្រុង​​អន្តរជាតិ​ដោយ​​ត្រូវ​ប៉ះ​អ្នក​លេង​គុន​ចម្រុះ​​​​​របស់​ចិន​នៅ​ទី​ក្រុង​​​ម៉ាកាវ​​ក្នុង​កម្មវិធី ​ One Championship​ នា​ថ្ងៃ​ទី​១៣​ ខែ​សីហា​ ឆ្នាំ​២០១៦​​ខាង​មុខ​នេះ។

 

ចាន់​ រតនា ​បាន​ប្រាប់​ Sabay​ ​ថា​ រូប​​​នឹង​​ទៅ​ហ្វឹក​ហាត់​នៅ​​ខេត្ត​ភូកេត ​ប្រទេស​ថៃ​រយៈ​ពេល​កន្លះ​ខែ​មុន​ការ​ប្រកួត​ One Championship នៅ​ទី​ក្រុង​ម៉ាកាវ​ប្រទេស​ចិន​មក​ដល់។ ​រូប​គេ​ត្រូវ​ប្រឈម​នឹង​កីឡាករ​ម្ចាស់​ផ្ទះ​ម៉ាកាវ​​នា​ថ្ងៃ​ទី​​១៣ ខែ​សីហា ឆ្នាំ​២០១៦។ រតនា​ប្រាប់​ថា​ កីឡាករ​ម៉ាកាវ​​ដែល​​ជា​ដៃ​គូ​​ជា​ជើង​ខ្លាំង​ម្នាក់​ដែល​​ពូកែ​​ផ្នែក​ខាង​ក្រោម។ ​នេះ​បើ​តាម​មិត្ត​ភ័ក្ត​ប្រាប់​ និង​​​មើល​តាម​ការ​មើល ​Youtube​ បន្ថែម​របស់​លោក​។

 

អ្នក​លេង​គុន​ខ្មែរ​ និង​យុទ្ធ​ក្រម​ខម​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ រូប​គេ​នឹង​ខិត​ខំ​​ហ្វឹកហាត់​ដើម្បី​ទប់​ទល់​​​នឹង​ជើង​ខ្លាំង​របស់​ម៉ាកាវ​ និង​​ព្យាយាម​វាយ​ប្រយោល​ ​​វ៉ៃ​វិល​​ជុំ​វិញ​ធ្វើ​ម៉េច​ដើម្បី​​​កុំ​​ឲ្យ​ដៃ​គូ​​​​អាច​មាន​ឱ​កាស​ផ្តួល​រូប​គេ​បាន។

 

 

ចាន់​ រតនា​ជា​កីឡាករ​​កម្ពុជា​​ទី១​ដែល​បាន​សាង​ប្រវត្តិ​​​ឈ្នះ​​ការ​ប្រកួត​នៅ​ស្ថាប័ន​​ប្រដាល់​កំពូល​ One Championship​ បន្ទាប់​ពី​បាន​ឈ្នះ​កីឡាករ​ហ្វីលីពីន Roman Gonzalez  ក្នុង​ទឹក​ទី​១​​កាល​ពី​ឆ្នាំ​​ឆ្នាំ​២០១៥។ រូប​គេ​​ធ្លាប់​បាន​ប្រកួត​៤​លើក​មក​ហើយ​ក្នុង​​ទ្រុង​ ​One Championship​ ​ក្នុង​នោះ​ឈ្នះ​៣​ដង​ និង​​ចាញ់​១ដង។ ​ការ​ប្រកួត​នា​ពេល​ខាង​មុខ​នេះ​ជា​ការ​​ប្រកួត​លើក​ទី​៥​ ប៉ុន្តែ​និយាយ​ពី​បទ​ពិសោធន៍​​ប្រកួត​​ប្រដាល់​សេរី​បាន​រាប់​រយ​ដង៕

 

អត្ថបទ៖ នួន ស៊ីណា​