“ស្រី​ស្អាត" ឆក់​បេះ​ដូង​បុរស​គ្រប់​រូប​ធ្វើ​ឲ្យ​គេ​ហួស​ចិត្ត​ព្រោះ​មាន​ប្រពន្ធ​រួច​ហើយ

  • 2016-07-14 20:25:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជា​ច្រើន​ជៀស​មិន​ផុត​ពី​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ដឹង​ថា "នារី" ជនជាតិ​ជប៉ុន​រូប​នេះ​ការ​ពិត​គឺ​ជា​បុរស​ម្នាក់​ថែម​ទាំង​មាន​ប្រពន្ធ​ទៀត​ផង។

 

 

រយៈ​ពេល​ចុង​ក្រោយ​នេះ មាន "នារី" ជនជាតិ​ជប៉ុន​មួយ​រូប​កំពុង​ល្បី​ឈ្មោះ​ខ្លាំង​ជាមួយ​នឹង​រូប​សម្បត្តិ​ស្រស់​ស្អាត​និង​គួរ​ឲ្យ​ស្រលាញ់​របស់​ខ្លួន។ រូប​ភាព​របស់​នាង​ត្រូវ​បាន​គេ​ចែក​រំលែក​យ៉ាង​ទូលំទូលាយ​សព្វ​បណ្ដាញ​សង្គម។ បន្ថែម​ពី​នេះ "ស្រី​ស្អាត" ខាង​លើ​ក៏​ទទួល​បាន​ពាក្យ​អញ្ជើញ​ជា​ច្រើន​ដើម្បី​ផ្សព្វផ្សាយ​គ្រឿង​សំអាង​ឲ្យ​គេ​ផង​ដែរ។

 

យ៉ាងណាក៏ដោយ នៅ​ពេល​ដែល​ដឹង​ការ​ពិត​ពី​ក្រោយ​នារី​រូប​នេះ មនុស្ស​ជា​ច្រើន​សឹង​មិន​ជឿ​ភ្នែកនិង​ត្រចៀក​ខ្លួន​ឯង។ តាម​ការ​ពិត "នារី" រូប​នេះ​មាន​ឈ្មោះ​ថា Tani Takuma គឺ​​ជា​បុរស​ម្នាក់​និង​បាន​ការ​ប្រពន្ធ​រួច​ហើយ។ Tani ឧស្សាហ៍​តែង​ខ្លួន​ធ្វើ​ជា​ស្រី​ហើយ​បង្ហោះ​រូប​ខ្លួន​លើ​អ៊ីនធឺណិត​​និង​ទទួល​បាន​ពាក្យ​សរសើរ​ជា​ច្រើន​នៅ​លើ​ទី​នោះ។ អ្នក​ប្រើ​អ៊ីនធឺណិត​ក្រោយ​ពី​ដឹង​រឿង​នេះ​បាន​បន្សល់​ទុក​មតិ​មួយ​ចំនួន​ដូច​ជា៖ "ខ្ញុំ​ច្រណែន​នឹង​សម្រស់​របស់​គាត់​ណាស់" “នៅ​ក្មេង​ចឹង​សោះ​តែ​មាន​ប្រពន្ធ​រួច​ហើយ"៕

 

 
 
 
 
 

ចុចអាន៖បេក្ខនារី “The Voice” លេច​ដើម​ទ្រូង​ពេល​ទូរទស្សន៍​កំពុង​ផ្សាយ​ផ្ទាល់

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖kenh14