Messi & CR7 ​កំពុង​លំហែ​កាយ​នៅ​កោះ Ibiza ​ដូច​គ្នា​ តែ​ជិះ​​ទូក​ផ្សេង​គ្នា

  • 2016-07-14 20:36:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ឆ្នើម​បាល់ទាត់​កំពូល​ទាំង​២​នាក់​ Lionel Messi និង​ Cristiano Ronaldo ពេល​នេះ​កំពុង​​លំហែ​កាយ​ជាមួយ​គ្រួសារ​នៅ​កោះ Ibiza ​ដូច​គ្នា ប៉ុន្តែ​ជិះ​ទូក​ផ្សេង​គ្នា បន្ទាប់​ពី​​ពួកគេ​បញ្ចប់​ភារកិច្ច​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ។

 

Cristiano Ronaldo (ឆ្វេង) និង​ Lionel Messi នៅ​លើ​ទូក​រៀងៗ​ខ្លួន

 

Messi ដែល​ខក​ខាន​​ជួយ​អាហ្សង់ទីន​លើក​ពាន​ Copa America 2016 ក្រោយ​ចាញ់​ឈីលី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ បាន​ធ្វើ​ដំណើរ​ទៅ​លំហែ​កាយ​ជាមួយ​ភរិយា Antonella Roccuzzo ​និង​កូន​ប្រុស​ទាំង​២​នាក់ (Thiago និង​ Mateo) ​ប៉ុន្មាន​ថ្ងៃ​​មក​ហើយ។

 

រីឯ​ Ronaldo ដែល​ទើប​​ឈ្នះ​ពាន​ Euro 2016 ជាមួយ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​ទើប​តែ​ធ្វើ​ដំណើរ​ទៅ​កោះ Ibiza ​​កាល​ពី​ថ្ងៃ​អង្គារ ជាមួយ​ម្ដាយ Dolores Aveiro, ​កូន​ប្រុស​ Cristiano Ronaldo Jr. ​និង​​សាច់​ញាតិ​មិត្តភ័ក្ដិ​មួយ​ចំនួន​ទៀត។

 

ការ​លំហែ​កាយ​នៅ​លើ​កោះ​​តែ​មួយ​ជាមួយ​គ្នា ​របស់​តារា​ឆ្នើម​ក្រុម​ FC Barcelona និង​ Real Madrid ទាំង​២​នាក់​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​ថត​រូប​របស់​សារព័ត៌មាន​ធំៗ​ជា​ច្រើន​ កំពុង​ចាប់​អារម្មណ៍​ខ្លាំង​ ​ដោយ​គិត​ថា ពួកគេ​អាច​នឹង​មាន​ឱកាស​ជួប​គ្នា។ Messi និង​ Ronaldo ​នឹង​ត្រឡប់​ទៅ​ជួយ​ក្រុម​របស់​គេ​នៅ​អេស្ប៉ាញ ​សម្រាប់​រដូវ​កាល​ថ្មី នៅ​ចុង​ខែ​នេះ​ ឬ​ដើម​ខែ​សីហា៕

 

១. Ronaldo លំហែ​កាយ​ជាមួយ​គ្រួសារ៖

 

 

 

 

 

 

 

២. Messi លំហែ​កាយ​ជាមួយ​គ្រួសារ៖

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ TheSun | Dailymail