គំនូរ​​​ស្នាដៃ​ខ្មែរ ក្នុង​រឿង Angelina Jolie កំពុង​ល្បី​ក្នុង​ហ្វេសប៊ុក

  • 2016-07-15 20:51:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គំនូរ​​​វិចិត្រករ​ខ្មែរ​ម្នាក់ កំពុង​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​បើ​តាម​សម្ដី​របស់​​​ប្រភព​ជិត​ស្និត​​ម្នាក់​ថា គំនូរ​ទាំង​អស់​នេះ​គឺ​គូរ​ឡើង ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​រឿងប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម “មុន​ដំបូង ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ” របស់​តារា​ហូលីវូដ Angelina Jolie។

 

 
 

ប្រភព​ជិតស្និតដដែល​​បាន​បន្ត​ថា គាត់ (ជាង​គំនូរ) ​ជា​​វិចិត្រករ​ជើង​ចាស់​មួយ​រូប​ឈ្មោះ រ៉ាន ធិរៈ ដែល​​បច្ចុប្បន្នគាត់​មាន​ទី​លំនៅ​ នៅ​​ភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្ត​បាត់ដំបងភូមិ ​​ខេត្ត​បាត់​ដំបង។

 

បើ​ផ្អែក​តាម Facebook Page «បាត់ដំបងស្រុកកំណើតខ្ញុំ» បាន​ឱ្យ​ដឹង​ថា ម្ចាស់ផ្ទាំង​គំនូរ​​ឆ្លុះ​បញ្ចាំង​ពី​ខេត្ត​បាត់​ដំបង​អំឡុង​ឆ្នាំ​ទសវត្សរ៍​ទី​៦០​ នេះឈ្មោះ ឃី ឃាយុ ប៉ុន្តែ​នេះ​គ្រាន់​ជា​ឈ្មោះ​ក្មួយ​របស់​គាត់​ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា នៅ​ពេល​ Page មួយ​នេះបង្ហោះ​ស្នាដៃ​​របស់​គាត់ កាល​ពី​ថ្មីៗ​កន្លង​មក ធ្វើ​​ឱ្យ​ធ្វើ​​មហាជនចាប់​អារម្មណ៍ ​​និង​ស្ងើចសរសើរ​​មិន​ដាច់​ពី​មាត់ ហើយ​​មាន​អ្នក​អ្នកចុច Like និង Share ជាច្រើន​ពាន់​នាក់។ ​

 

ជាមួយ​គ្នា​នោះ​ដែរ អ្នក​លេង​ហ្វេសប៊ុក​ម្នាក់​ បាន​​បង្ហាញ​អារម្មណ៍​ថា នៅ​ពេល​លោក​បាន​ឃើញ​រូបគំនូរ​ ​ធ្វើ​ឱ្យ​លោក​នឹក​ឃើញ​អតីតកាល នៃ​ផ្សារណាត់ និង​ស្ពាន​ដែក ដង​ស្ទឹង​សង្កែ ដែលមាន​​ទឹក​ខៀវ​ថ្លាយង់ មើល​ឃើញ​បាត​ស្ទឹង ដែល​កាល​នោះ​គេ​ឱ្យ​រហស្សនាម​ថា «ស្ទឹង​ខៀវ»។

 

បើ​មើល​តាម​ការ​បញ្ចេញ​មតិ​ របស់​អ្នក​លេង​ហ្វេសប៊ុក ​ផ្ទាំង​គំនូរ​របស់​លោក រ៉ាន ធិរៈ ត្រូវ​​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ខេត្ត​បាត់​ដំបង យក​ទៅ​ដាក់​តាំង​ក្នុង​លំអហាង និង​ផ្ទះ​របស់​ពួគគាត់​ទៀត​ផង៕

 

 
 

 
 

 

 

ចុចអាន៖ ហាង​បាយ​មួយ​ដាក់ផ្សាយ ជះ​លុយ​​​​៨០០០​រៀល ទិញ​បាយ​មាន់​​​ញ៉ាំ

 

អត្ថបទ៖ អ៊ុំ សុភក្តិ

ប្រភពរូបភាព៖ ផ្ដល់ឱ្យ & បាត់ដំបងស្រុកកំណើតខ្ញុំ