ទាហាន​ចិន​​​​ឈរ​​​ធ្វើ​ទំនប់​ទប់​ទឹក​ជំនន់​ជាង​៦ម៉ោង ​​​កុំ​ឲ្យ​ហូរ​លិច​​ទីក្រុង

  • 2016-07-16 13:05:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទាហាន​ចិន​​​​​​​មួយ​ក្រុម​​ ​ត្រូវ​ប្រជាជន​ដាក់​ងារ​ជា​វីរបុរស​ ​ក្រោយ​​​​ប្រើ​ខ្លួន​​​ឈរ​​​ធ្វើ​ទំនប់​​ទប់​ទឹក​​ជំនន់ ​​​ដែល​កើន​ឡើង​​យ៉ាង​គំហុក​​ ​កុំ​​ឲ្យ​លិច​ទឹក​ទីក្រុង​។​

 

 

​​​​​​​ប្រជាជន​​​រាប់​ពាន់​នាក់​រស់​​នៅ​ទីក្រុង​ Jiujiang ​ខេត្ត Jiangxi ភាគ​​​អាគ្នេយ៍​​​ប្រទេស​ចិន​ ​ស្ទើរ​​តែ​​​​​​ត្រូវ​បង្ខំ​​​ចិត្ត ចាកចេញ​​​ពី​ផ្ទះ​សម្បែង​​ទៅ​​ហើយ ​នៅ​ពេល​​​​ទំនប់​​កណ្ដាល​ទន្លេ​ Boyang ត្រូវ​បាន​​ទម្លាយ រួច​ទឹក​​បាន​ហូរ​សំដៅ​​​រក​ទីក្រុង​។

 

​ក្រុម​ទាហាន​​មាន​គ្នា​​​​សរុប​ ១៦​នាក់​ ​​បាន​​ច្រក​បាវ​ខ្សាច់​​​​​ ដើម្បី​​ទប់​ទល់​​​ការ​មក​ដល់របស់​ទឹក​ជំនន់​​​ តែ​​​​ទប់​មិន​ទាន់​​ទឹក​បុក​មក​ខ្លាំង​ពេក​ ​ពួក​គេ​បាន​សម្រេច​ចិត្ត​​​​ឈរ​​​​​ចាក់​ស្រេះ​​គ្នា​ពី​មុខ​បាវ​ខ្សាច់​ត្រឹម​ទ្រូង​​​រយៈពេល​ជាង​​ ៦​ម៉ោង ​ដើម្បី​ការ​ពារ​​ផ្ទះ​​អ្នក​ស្រុក​​មិន​ឲ្យ​ជន់​លិច​។

 

កម្រិត​ទឹក​​​ទន្លេ​​ Boyang ​​បាន​កើន​​ឡើង​​ខ្លាំង​​​​ស្ថិត​​នៅ​​កម្រិត​​​គ្រោះ​ថ្នាក់​នា​ប៉ុន្មាន​ថ្ងៃ​នេះ​​ ដោយ​​សារ​​ធ្លាក់​ភ្លៀង​​​​ខ្លាំង​​។ ​បើ​គិត​​មក​​​ដល់​​ថ្ងៃ​ទី​​១៥​កក្កដា​​នេះ ​​ប្រជាជន​ចិន​​​ប្រមាណ​ ២៣៥​​នាក់​​​ហើយ​បាន​ស្លាប់​បាត់បង់​ជីវិត​ ដោយ​គ្រោះ​ទឹក​ជំនន់៕

 

 

 

 

 

 

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Dailymail

អត្ថបទថ្មី