រដ្ឋប្រហារ​តួកគី សម្លាប់​មនុស្ស៦០នាក់ និង៣៣៦នាក់​ចាប់ខ្លួន

  • 2016-07-16 19:15:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាងហោចណាស់​មនុស្ស​ចំនួន ៦០នាក់ ភាគច្រើន​ជា​ទាហាន​ត្រូវបាន​សម្លាប់ និង​ប្រមាណ ៣៣៦នាក់​ផ្សេងទៀត​ត្រូវបាន​ចាប់ខ្លួន ក្រោយ​ប៉ុនប៉ង់​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតីតួកគី​លោក Tayyip Erdogan នៅ​ថ្ងៃ​សៅរ៍​នេះ។

 

 

ការស្លាប់​មនុស្ស​ដ៏​ច្រើន​នេះ​កើតឡើង ក្រោយ​ប្រធានាធិបតី​កំពុងកាន់​អំណាច​រូបនេះ បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ស្មោះស្ម័គ្រ ក្រោកឈរ​ចុះ​តាមផ្លូវ​សាធារណៈ និង​ព្រលានយន្តហោះ ដើម្បី​គាំទ្រ​ខ្លួន រួច​ប៉ះទង្គិច​ជាមួយ​កងទ័ព​បះបោរ។

 

ពេល​មាន​រដ្ឋប្រហារ លោក Erdogan បាន​កំពុង​សម្រាកលំហែរ​កាយ​នៅ​ឆ្នេរសមុទ្រ ហើយ​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​កើតហេតុ​អ៊ី​ស្ដែ​ន​ប៊ុល ភ្លាមៗ មុន​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍​នេះ រួច​បង្ហាញមុខ​លើ​កញ្ចក់​ទូរទស្សន៍​ថ្លែង​សារ​ទៅកាន់​ពលរដ្ឋ។

 

មេបញ្ជាការ​យោធាតួកគី​ម្នាក់​និយាយថា យន្តហោះ​ចម្បាំង​រដ្ឋាភិបាល​បាន​បាញ់​ទម្លាក់​ឧ​ទ្ធ​ម្ភ​ក​ច្រ​មួយគ្រឿង​របស់​កងទ័ព​ក្បត់ នៅ​ទីក្រុង​អង់កា​រ៉ា។ ចំណែក​សារព័ត៌មាន​រដ្ឋ Anadolu ផ្សាយ​ថា ប៉ូលិស​ចំនួន ១៧នាក់​ត្រូវបាន​សម្លាប់​នៅ​ទីស្នាក់ការ​ពិសេស៕

 

 

ប្រែ​សម្រួល៖ ឡេង ភា​រុណ ប្រភព​៖Channelnewsasia

អត្ថបទពេញនិយម