ទិដ្ឋភាព​​ក្នុង​កម្មវិធី​រាប់បាត្រ​ព្រះសង្ឃ ៥០០​អង្គ និង ​ខួប​៧ថ្ងៃ សព​បណ្ឌិត​​ កែមឡី

  • 2016-07-16 22:46:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជន​គ្រប់​ទិសទី បាន​ចូលរួម​ប្រារព្ធ​កម្មវិធី​រាប់បាត្រ​ ព្រះសង្ឃ​ ៥០០ អង្គ ដើម្បី​ឧទ្ទិសកុសល​ជូន​​សព​លោក​បណ្ឌិត កែម ឡី កាល​ពី​ព្រឹក​មិញ​នេះ នៅ​ឯវត្តចាស់ សង្កាត់​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញ។

 

ក្រោយ​ពី​​មាន​ការ​បាញ់​សម្លាប់​​លោកបណ្ឌិត​កែម ឡី នៅ​ឯ​ស្តារម៉ាត ស្ដុបបូគោ កាល​ពី​ថ្ងៃ​ទី ១០ កក្កដា ២០១៦ កន្លងមក​នោះ លោកបណ្ឌិត​ កែម ឡី បាន​ក្លាយ​ទៅ​ជា​វីរបុរស ក្នុង​ដួង​ចិត្ត​ប្រជាជន​ខ្មែរ គ្រប់រូប។

 

រាប់​ចាប់​ពី​​ថ្ងៃ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម ឡី​ រហូត​មក​ដល់​ថ្ងៃ​នេះ គឺ​មាន​រយៈ​ពេល​ ៧ ថ្ងៃ​មក​ហើយ។ ដើម​ឡើយ​ក្រុមគ្រួសារ​សព គ្រោង​ដង្ហែ​សព​​ទៅ​កាន់​ខេត្ត​តាកែវ នៅ​ថ្ងៃ​អាទិត្យ​ស្អែក ប៉ុន្ដែ ដោយ​មាន​ការ​ស្នើ​សុំ​ពី​មហាជន​ឲ្យ​នៅ​តំកល់​នៅ​វត្តចាស់ ដូច្នេះ ពិធី​ដង្ហែ​បាន​ពន្យារពេល ដោយ​មិនទាន់​មាន​ថ្ងៃ​កំណត់​នៅ​ឡើយ។

 

ខាង​ក្រោម​នេះ គឺជា ទិដ្ឋភាព​​នៃ​មហាជន​បាន​ចូលរួម​ពិធី​រាប់បាត្រ ៥០០ អង្គ ដើម្បី​ឧទ្ទិសកុសល​​ជូន​លោក​បណ្ឌិត កែម ឡី៖