ប្រទះ​ឃើញ​ Camry ​ឆ្នាំ​ ២០១៨​ រត់​សាក​ល្បង​លើ​ដង​ផ្លូវ

  • 2016-07-18 18:15:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​បែក​ធ្លាយ​នៃ​ការ​រត់​សាក​ល្បង​របស់​រថយន្ត​ Toyota Camry ឆ្នាំ​ ២០១៨​ ត្រូវ​បាន​គេ​​ផ្សព្វផ្សាយ​បន្ត​​លើ​សារព័ត៌មាន​ជា​ច្រើន។

 

 

តាម​រូបភាព​​ គេ​​មិន​អាច​កំណត់​ច្បាស់​ពី​រូបរាង​របស់​ Camry ជំនាន់​ថ្មី​នេះ​ឡើយ​ ប៉ុន្តែ​គេ​ជឿ​ថា​រូបរាង​វា​យក​លំនាំ​តាម​ម៉ូដែល​ Toyota C-HR។ បើ​តាម​ពាក្យ​ចចាមអារ៉ាម​ឲ្យ​ដឹង​ថា​ វិស្វករ​របស់​ Toyota បាន​ប្រើ​ប្រាស់​ទម្រង់​ផលិត​​ថ្មី​សម្រាប់​រថយន្ត​ Sedan នេះ ដោយ​ប្រើ​បន្ទះ​អាលុយមីញ៉ូម​ ដើម្បី​អាច​កាត់​បន្ថយ​ទម្ងន់​រថយន្ត និង​ បង្កើន​ភាព​រឹង​មាំ។

 

 

Toyota ក៏​មាន​គម្រោង​ដែរ​នឹង​ប្រើ​ប្រាស់​ម៉ាស៊ីន​ស៊ីឡាំង​ ៤ ទំហំ​ ២,០ លីត្រ​ ជំនួស​ឲ្យ​ម៉ាស៊ីន​ស៊ីឡាំង​ ៦ វិញ​ ហើយ​ប្រភេទ​ម៉ាស៊ីន​ Hybrid នៅ​តែ​រក្សា​ដដែល។ ជា​មួយ​នឹង​ទម្រង់​ផលិត​ និង​ ប្រព័ន្ធ​ម៉ាស៊ីន​ថ្មី​ Camry ២០១៨ នឹង​សន្សំសំចៃ​ប្រេង​ឥន្ធនៈ​បាន​កាន់​តែ​ច្រើន​ជាង​មុន។

 

Toyota Camry ឆ្នាំ​ ២០១៨​ រំពឹង​ថា​នឹង​ដាក់​លក់​លើ​ទីផ្សារ​នៅ​ចុង​ឆ្នាំ​ ២០១៧​ ឬ​ ពាក់​កណ្ដាល​ឆ្នាំ​ ២០១៨​ ដោយ​តម្លៃ​លើ​ទីផ្សារ​អាមេរិក​នឹង​មាន​ប្រមាណ​ ២៦ ៥០០ ដុល្លារ៕​​​​

 

ចុច​អាន៖ Cyclotron កង់វៃឆ្លាត រូបរាង​ទាក់ទាញ​ មាន​មុខងារ​វាស់​ចង្វាក់​បេះដូង​ទៀត

 

ប្រែ​សម្រួល៖​ ហៃ​ សុខ​ហេង ប្រភព៖ zing​​