AFF U16៖​ វៀតណាមឈ្នះ​សិង្ហបុរី ៣-០ ​ឈរ​លេខ​១​ ពូល​ A ខណៈ​​​​ពីរ​គូ​បញ្ចប់​ក្នុង​ពូល​ល្ងាច​នេះ​​

  • 2016-07-18 18:50:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀតណាម​ក្រោម​អាយុ​១៦​ឆ្នាំ​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ព្រ័ត្រ​​មុន​គេ​នៅ​ក្នុង​ពូល​ A បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​សិង្ហបុរី​ដោយ​លទ្ធផល​ ៣-០ នា​ព្រឹក​នេះ​ សម្រាប់​ការ​ប្រកួត​បញ្ចប់​ពូល​​​​នៅ​ពហុកីឡដ្ឋាន​ជាតិ​នៃ​ពាន​រង្វាន់​ AFF Smart U16 Championship 2016។ ចំពោះ​ក្រុម​​សិង្ហបុរី​អស់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ហើយ។ ចំណែក​ក្រុម​ដែល​មាន​៧​ពិន្ទុ​ដូច​គ្នា​គឺ អូស្ត្រាលី និង​ម៉ាឡេស៊ី​ត្រូវ​ប្រជែង​គ្នា​ដើម្បី​ឡើង​វគ្គ​បន្ត។

 

 

 ក្រុម​វៀតណាម

 

ការ​ប្រកួត​បញ្ចប់​ពូល A នៅ​ពហុកីឡដ្ឋាន​ជាតិ​ថ្ងៃ​នេះ ក្រុមយុវជន​មីយ៉ាន់ម៉ា vs យុវជន​ហ្វីលីពីន វេលា​ម៉ោង​៣:៣០​នាទី​ល្ងាច​ ក្រុម​យុវជន​​អូស្ត្រាលី vs យុវជន​ម៉ាឡេស៊ី វេលា​ម៉ោង​៦ៈ៣០​នាទី​រសៀល​

 

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​

អត្ថបទពេញនិយម