ព្រំ​ សំណាង ស្រក់​ទឹក​ភ្នែក​ដែល​គ្មាន​ខាង​ណា​ហៅ​ឡើង​វ៉ៃ​​ដណ្តើម​ខ្សែ​ក្រវាត់​

  • 2016-07-18 21:54:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«​មួយ​ជាតិ​នេះ ​ប្រហែល​មិន​បាន​វ៉ៃ​ខ្សែក្រវាត់​​ដូច​គេ​ទេ​មើល​ទៅ»។ ​នេះ​ជា​សម្ដី​ ព្រំ សំណាង​ បាន​លើក​ឡើង​ ក្រោយ​រូប​គេ​បំបាក់​ជើង​ខ្លាំង​ថៃ​​​ Yodsiam sit pa nan Cherng ​ដោយ​​ពិន្ទុ​ដាច់​នៅ​សង្វៀន​ PNN  កាល​ពី​​ថ្ងៃ​អាទិត្យ​​ ក្នុង​​កម្មវិធី​ប្រដាល់​មិត្តភាព​អន្តរជាតិ។

 

ព្រំ សំណាង (ក្រហម)

 

​​​​​​​​​​​​សិស្ស​ប្អូន​របស់​ ឡៅ ស៊ីណាត​ រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​ចាប់​ប្រលូក​ប្រដាល់​ជិត​ ១០​ឆ្នាំ​មក​នេះ ​មិន​ធ្លាប់​ទទួល​បាន​ឱកាស​ឡើង​វាយ ​ដណ្ដើម​ខ្សែក្រវាត់​ដូច​កីឡាករ​​ល្បី​ៗ​ដទៃ​ឡើយ។ ​ខ្លួន​គ្មាន​ពាក្យ​អ្វី​តវ៉ា​​​​បាន​ត្រឹម​ទឹក​​ភ្នែក និង​តូច​ចិត្ត​សម្រាប់​ខ្លួន​ឯង​ ដែល​​គ្មាន​អ្នក​ណា​ទទួលស្គាល់​សមត្ថភាព​របស់​គេ​​បែបនេះ។

 

អ្នកប្រដាល់​បទពិសោធន៍​​ក្រាស់ក្រែល​​រូប​នេះ​បន្ថែម​ថា ​ប្រភេទ​ទម្ងន់ ៧២ឬ៧៣ គីឡូក្រាម​ ​ក្នុង​ស្រុក​​ខ្មែរ ​​​​ខ្លួន​ផ្ដួល​ស្ទើរ​គ្មាន​សល់​ នៅ​តែ​​មិន​ដែល​មាន​ប៉ុស្តិ៍​ទូរទស្សន៍​ណា ​ចាប់​អារម្មណ៍​​ហៅ​​​ឡើង​វ៉ៃ​ដណ្ដើម​ខ្សែក្រវាត់។ យ៉ាង​ច្រើន​មួយ​ខែ​បាន​ឡើង​វ៉ៃ​ម្ដង​ ខែ​ខ្លះ​អត់​បាន​វ៉ៃ​ក៏​មាន​ ជីវិត​​ជា​​អ្នក​ប្រដាល់​​បើ​មិន​បាន​ឡើង​វ៉ៃ​ពិត​ណាស់ រក​តែ​ប្រាក់​បង់​ថ្លៃ​ផ្ទះ​មិន​បាន​ផង។

 

​​កាល​ពី​ម្សិល​មិញ​នេះ​ ព្រំ សំណាង បាន​យក​ឈ្នះ​ជើង​ខ្លាំង​ថៃ​​​ Yodsiam sit pa nan Cherng ដែល​​​កីឡាករ​រូប​នេះ​ជា​អ្នក​ធ្វើ​ឲ្យ​ ឡៅ ស៊ីណាត បាក់​ជើង៕

 

 

 

 

 

 

 

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​

អត្ថបទពេញនិយម