AirAsia ឈ្នះ​ពាន​រង្វាន់ ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃទាប​ល្អ​បំផុត​លើលោក

  • 2016-07-19 22:25:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AirAsia ត្រូវ​បាន​ប្រសិទ្ធនាម​ជា​ក្រុមហ៊ុន​​អាកាសចរណ៍​តម្លៃ​ទាប​ល្អ​បំផុត​លើ​ពិភព​លោក​​ជា​លើក​ទី​៨ជាប់ៗ​គ្នា នៅ​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់​ 2016 Skytrax World Airline Awards នៅ​ Farnborough International Airshow ចក្រភព​អង់គ្លេស។

 

មិនតែប៉ុណ្ណោះAirAsia ថែម​ទាំង​ទទួល​បាន​ពានរង្វាន់​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប​ល្អ​បំផុត​នៅ​អាស៊ី ខណៈ​ដែល AirAsia X ទទួល​បាន​ពានរង្វាន់​​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប​ល្អ​បំផុត​លើ​ពិភព​លោក​ដែល​មាន​កន្លែង​អង្គុយ​ល្អ​ជាង​គេ​ និង​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃទាប​ល្អ​បំផុត​លើ​ពិភពលោក​ដែល​មាន​កៅអី​អង្គុយ​ល្អ​ជា​ង​គេ​ជា​លើក​ទី​​៤ជាប់ៗ​គ្នា។

 

 

ដោយ​ត្រូវ​បាន​ចាត់​ទុក​​ជា “​ពាន​រង្វាន់អូស្ការ​ក្នុង​ឧស្សាហកម្ម​អាកាសចរណ៍” ពានរង្វាន់ Skytrax គឺ​ជា​ចំណុច​គោល​​សកល​នៃ​ឧត្តមភាព​អាការចរណ៍​ដែល​បាន​​ធ្វើ​ការ​ស្ទង់​មតិ​ទៅ​លើ​អតិថិជន​ជាង ១៩ លាន​នាក់​ទូទាំង​ពិភពលោក ​ដែល​មាន​១០៤ សញ្ជាតិ​ ធ្វើ​ការ​វាស់​ស្ទង់​តាម​រយៈ​សូចនាករ​សំខាន់ៗ​ចំនួន៤១ ពី​​ផលិតផល​ និង​សេវាកម្ម​សំខាន់ៗ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​អស់។

 

លោក Tony Fernandes ប្រធាន​ក្រុម​នាយក​ប្រតិបត្តិ​ លោកស្រី​ Aireen Omar នាយក​ប្រតិបត្តិ AirAsia Berhad (ម៉ាឡេស៊ី) និង​លោក Tassapon Bijleveld នាយក​ប្រតិបត្តិ Thai AirAsia រួម​ជាមួយ​នាយក​ប្រតិបត្តិ​ប្រចាំ​សាខា​មក​ពី​ AirAsia Group ដទៃ​ទៀត​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​​ទទួល​ពាន​រង្វាន់​នៅ Farnborough International Airshow។​

 

ក្នុង​នាម​ AirAsia X, ​លោក​ស្រី Tan Sri Rafidah Aziz ដែល​ជា​នាយិកា AirAsia X Berhad ក៏​បាន​បង្ហាញ​វត្តមាន​ផងដែរ​  ខណៈ​ដែល​លោក Kamarudin Meranun ប្រធានក្រុមនាយក​ប្រតិបត្តិ​ AirAsia X Group ដែល​មិន​អាច​​អញ្ជើញ​ចូល​រួម​បាន​មាន​ប្រសាសន៍​ថា “AirAsia X តែង​តែ​ធ្វើ​ឱ្យ​កន្លែង​អង្គុយមាន​លក្ខណៈ​កាន់​តែ​ប្រសើរ​ ហើយ​ពាន​រង្វាន់​ទាំង​នេះ​បាន​បង្ហាញ​ថា​សេវាកម្ម​របស់​យើង​មិន​ត្រឹម​តែ​ល្អ​ផ្តាច់​គេ​ប៉ុណ្ណោះទេ តែ​ក៏​ដូច​គ្នា​នឹង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដែល​ផ្តល់​សេវាកម្ម​ពេញ​លេញ​ផងដែរ។”​

 

AirAsia គឺ​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​តម្លៃទាប​ធំ​ជាង​គេ​នៅ​អាស៊ី​ទាំង​អ្នក​ដំណើរ​ដែល​បាន​ដឹក​ជញ្ជូន​ និង​ចំនួន​យន្តហោះ។​ ក្រុមហ៊ុន​នេះ​ក៏រួម​បញ្ចូល​ទាំង​សាខា​ដែល​ធ្វើ​ប្រតិបត្តិការ​​រយៈ​ចម្ងាយ​ជិតដូច​ជា ​AirAsia Berhad (airline code AK), Indonesia AirAsia (QZ), Thai AirAsia (FD), Philippines AirAsia (Z2) and AirAsia India (I5), and long-haul affiliates AirAsia X (D7), Thai AirAsia X (XJ) និង​ Indonesia AirAsia X (XT)។

 

ជា​ក្រុម​ហ៊ុន​ត្រួស​ត្រាយ​មួយ​លើ​វិស័យ​អាកាសចរណ៍​ និង​បច្ចេកវិទ្យា AirAsia ដែល​ផ្តល់ជូន​​​នូវ​ផលិតផល​ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត​ដ៏​សម្បូរ​បែប​រួម​មាន​ កម្មវិធី​សម្រាប់​ទូរសព្ទ ជម្រើស​នៃ​ការ​ធ្វើ​សេវាកម្ម​ដោយ​ខ្លួន​ឯង ការ​ប្រើ wifi ពេល​កំពុង​ធ្វើ​ដំណើរ​ ប្រព័ន្ធ​ព័ត៌មាន​មគ្គុទេសក៍សម្រាប់​ការ​​ធ្វើដំណើរ​ កាហ្វេ​ដ៏​មាន​ឱជារស អាហារ​ដ៏​ឆ្ងាញ់​ពិសា​ពេល​កំពុង​ធ្វើ​ដំណើរ​ ការ​ទិញ​ផលិតផល​រួច​ពន្ធ​ រួម​ជាមួយ​សេវាកម្ម Premium Flex និង Fly-Thru។

 

AirAsia ធ្វើ​ប្រតិបត្តិការ​ដោយ​ប្រើ​យន្តហោះ​ប្រភេទ Airbus A320 ដែល​ថ្មី​ចុងក្រោយ​បំផុត​មួយ​នៅ​លើ​ពិភពលោក ដោយ​មាន​អាយុកាល​ជាមធ្យម​ ៣ ឆ្នាំនៅ​គ្រប់​សាខា ជាមួយ​នឹង​ការ​កុម្ម៉ង់​ទិញ Airbus A320neo​ជាក់លាក់​ជាង ៣០០ គ្រឿង​ដែល​នឹង​មក​ដល់​នៅ​ឆ្នាំ ២០២៨។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​អាកាស​ចរណ៍​មួយ​នេះ មាន​គម្រោង​ពង្រីក​​ផ្លូវ​ហោះហើរ​ដែល​ខ្លួន​កំពុង​មាន​ស្រាប់​ជាង ១០០ នៅ​ទូទាំង​តំបន់​អាស៊ីប៉ាស៊ីហ្វិក បន្ថែម​ដោយ​ទិសដៅ​ផ្សេង​ទៀត​ដែល​គ្រោង​នឹង​ពង្រីក​ពាស​ពេញ​តំបន់អាស៊ាន និង​តំបន់​សំខាន់ៗ​ផ្សេងៗ​ទៀត។

 

សូម​តាមដាន​ព័ត៌មាន​ថ្មីៗ​អំពី AirAsia និង​ AirAsia X តាមរយៈ​ Faceobok (facebook.com/AirAsia) និង​ Twitter (twitter.com./AirAsia)៕

 

អត្ថបទៈ ពាណិជ្ជកម្ម ​​

អត្ថបទពេញនិយម