​ផ្ទុះ​​ឆេះ​រថយន្ត​ក្រុង​ស្លាប់​អ្នក​ទេសចរ​២៦​នាក់​​នៅ​តៃវ៉ាន់​

  • 2016-07-20 00:35:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ចំនួន​​​២៦​នាក់​ ​​ក្នុង​​រថយន្ត​​ក្រុង​ដឹក​អ្នក​ដំណើរ​​​​បាន​​ស្លាប់​​​​​​យ៉ាង​អាណោចអាធ័ម ពេល​​រថយន្ត​​​​​​​​ត្រូវ​ភ្លើង​​ឆេះ​​យ៉ាង​សន្ធោសន្ធៅ ក្រោយ​​​​​បុក​​នឹង​បង្កាន់​ដៃ​​​​​ផ្លូវ​​​ Expressway ​ជិត​ព្រលាន​​យន្ត​ហោះ​​​​អន្តរជាតិ​​​ Yaoyuan ​​​នា​រសៀល​​ថ្ងៃ​​អង្គារ​នេះ​​ នៅ​​​​កោះ​តៃវ៉ាន់។

 

 

ជន​រងគ្រោះ​​​​ទាំង​នោះ​​​​មាន​ ២៤​​នាក់​ជា​​អ្នក​ទេសចរ​ចិន​​ ​អ្នក​នាំ​ផ្លូវ​​ចិន​​ និង​​អ្នក​បើក​បរ​តៃវ៉ាន់​ម្នាក់​​។ ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​​ដ៏​អាក្រក់​​​​បំផុត​​​​​​​​មិន​ធ្លាប់​មាន​តាំង​​ពី​ឆ្នាំ ២០០៨ នៅ​តៃវ៉ាន់​​​​​នេះ ​បាន​កើត​​ឡើង​​​​នៅ​ម៉ោង​​ ១​​រសៀល​ ថ្ងៃ​ទី ១៩​កក្កដា​។ ពេល​កើត​ហេតុ​​​ រថយន្ត​ក្រុង​​បាន​ដឹក​​ភ្ញៀវ​ទេសចរ​បាន​ធ្វើ​ដំណើរ​​​ទៅ​កាន់​ព្រលាន​​​ ​ដើម្បី​​ឲ្យ​ពួក​គេ​ធ្វើ​​​ដំណើរ​​​​​​​ទៅ​កាន់​ប្រទេស​កំណើត​វិញ​នា​ម៉ោង​​ ៤៖៣០នាទី​​ ក្រោយ​​បញ្ចប់​​​ការ​ដើរ​លំហែ​​រយៈពេល​ ៨​ថ្ងៃ​​នៅ​​តៃវ៉ាន់។ ​មូល​​ហេតុ​​នៃ​ការ​បុក​​នេះ​​​គេ​ពុំ​ទាន់​ដឹង​នៅឡើយ​ទេ​ ដោយ​ប៉ូលិស​​កំពុង​​ស៊ើប​អង្កេត​៕

 

 

 

 

 

 

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ CNN​​​​​