​កងទ័ព​អាមេរិកចោល Android មក​ប្រើ​ iPhone ដោយសារ​បញ្ហា​មិន​ចេះ​ចប់​

  • 2016-07-20 15:55:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បញ្ជាការ​កង​អន្តរាគមន៍​ពិសេស​អាមេរិក​ទំនង​ជា​នឹង​ប្ដូរ​ប្រើ​ iPhone 6s ជំនួស​ឲ្យ​ទូរសព្ទ​ Android វិញ​ បន្ទាប់​ពី​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន​ជា​មួយ​ទូរសព្ទ​ Android។

 

 

​ការ​ផ្លាស់​ប្ដូរ​នេះ​ត្បិត​ថា​មិន​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ពី​​កងទ័ព​អាមេរិក​ក៏​ពិត​មែន​ ប៉ុន្តែ​ប្រភព​នៅ​ពី​ក្រោយ​រឿង​នេះ​បាន​បង្ហាញ​នូវ​បញ្ហា​មួយ​ចំនួន​ពី​ទូរសព្ទ​ Android ដែល​​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ។

 

ប្រភព​បាន​លើក​ឡើង​ថា៖ "នៅ​ពេល​ព្យាយាម​ដំណើរ​ការ​មុខងារ​ចែក​អេក្រង់​ដើម្បី​បង្ហាញ​ផ្លូវ​ និង​ ​ទទួល​ព័ត៌មាន​ពី​ប្រព័ន្ធ​យន្តហោះ​បើក​ដោយ​គ្មាន​មនុស្ស​ (UAS), ទូរសព្ទ​ Android បែរ​ជា​គាំង​ និង​ មិន​អាច​ Refresh បាន​​ល្អ ហើយ​ពេល​ខ្លះ​​ត្រូវ​ Restart ថែម​ទៀត​ផង ដែល​វា​ខ្ជះខ្ជាយ​ពេល​​ច្រើន។ ចំពោះ​ iPhone វិញ​គឺ​​គ្មាន​ចន្លោះ​ប្រហោង​ឡើយ​ ក្រាហ្វិក​អាច​​មាន​ភាព​ច្បាស់​ល្អ​ ​មិន​គួរ​ឲ្យ​ជឿ"។

 

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ឡើយ​ដែល​កងទ័ព​អាមេរិក​​​ផ្ដល់​ទំនុក​ចិត្ត​ខ្ពស់​លើ​​ក្រុមហ៊ុន​ Apple។ កាល​ពី​ឆ្នាំ​ ២០១០​ កងទ័ព​អាមេរិក​បាន​ចែក​ចាយ​ iPod touch ​ដែល​មាន​មុខងារ​បក​ប្រែ​ភាសា​ ទៅ​ឲ្យ​ទាហាន​ដែល​ដាក់​ពង្រាយ​នៅ​ប្រទេស​អ៊ីរ៉ាក់​ និង​ អាហ្វហ្គានីស្ថាន​ ដើម្បី​ងាយ​ស្រួល​ទាក់​ទង​ជា​មួយ​ប្រជាជន​នៅ​ទី​នោះ៕​​​​​​

 

ចុច​អាន៖ Apple​​ រកបានដៃគូផ្សេងពី​ ​Samsung​ ​ក្នុង​ការ​ផលិត​បន្ទះ​ ​Chip

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ RedmondPie​​​​​​​​