ក្មេង​ប្រុស​អាយុ​១០ឆ្នាំ រត់​ចេញ​ពី​ផ្ទះ ព្រោះ​ខឹង​ម្ដាយ​លុប​ហ្គេម Pokémon Go ចោល

  • 2016-07-20 21:23:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ក្មេង​ប្រុស​សញ្ជាតិ​ស្កុតឡែន អាយុ​១០ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Kyleបាន​រៀបចំ​បង្វេច​រត់​ចេញ​ពី​ផ្ទះ ដោយសារ​តែ​ខឹង​ម្ដាយ​របស់​គេ​ដែល​បាន​លុប​ហ្គេម Pokémon Go ចេញ​ពី​ទូរសព្ទ​ដៃ​របស់​គេ។ នាង Stephanie McIntyre ត្រូវ​ជា​បងស្រី​បង្កើត​របស់ Kyle បាន​ថត​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​ទុក ហើយ​បង្ហោះ​ចែកចាយ​ទៅ​លើ​គណនី Twitter របស់​នាង។

 

 

យ៉ាងណាមិញ ក្រោយ​ពេល​ដែល​ក្រុម​គ្រួសារ Kyle បាន​ដឹង​ថា ការ​រត់​ចេញ​ពី​ផ្ទះ​របស់​គេ​គឺ​ជា​ការ​ពិត មិនមែន​គ្រាន់​តែ​ធ្វើ​លេង​នោះ ម្ដាយ និង​បងស្រី​របស់​គេ​បាន​នាំ​គ្នា​ដើរ​រក​គេ ដើម្បី​ឲ្យ​ត្រលប់​មក​ផ្ទះ​វិញ​តែម្ដង។ ក្រោយ​មក​ពួក​គេ​ក៏​បាន​រក​ឃើញ Kyle នៅ​អង្គុយ​លាក់ខ្លួន​តែ​ម្នាក់​ឯង ប៉ុន្តែ​ក្មេង​ប្រុស​ចិត្ត​សឿង​ម្នាក់​នេះ បាន​និយាយ​ថា រូប​គេ​ត្រូវ​ការ​ពេល​វេលា​ខ្លះ ទើប​អាច​មក​រស់​នៅ​ជា​មួយ​ក្រុម​គ្រួសារ​ដូច​ដើម​វិញ​បាន ដោយសារ​តែ​អាក់​អន់​ចិត្ត​នឹង​ការ​លុប​ហ្គេម Pokémon Go នោះ​ចោល ហើយ​ក៏​ទៅ​ស្នាក់នៅ​ផ្ទះ​ជីដូន​បណ្ដោះ​អាសន្ន​សិន​តែម្ដង៕

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ nextshark