​ពូជ​​ម្ទេស​​ហឹរ​ជាង​គេ​​លើ​លោក​​ហ៊ាន​​ញ៉ាំ​ ហ៊ាន​​​​​​យំ​មួយ​អាទិត្យ

  • 2016-07-20 21:49:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម្ទេស​​មួយ​ប្រភេទ ​​​ត្រូវ​បាន​​គេ​ទទួល​ស្គាល់​​ថា​​​ ​មាន​ជាតិ​ហឹរ​​ខ្លាំង​មែនទែន​ ​រហូត​ដល់​​​អ្នក​​ល្មម​ៗ​​ញ៉ាំ​​ត្រូវ​​តែ​យំ​ថ្ងូរ​​ហូរ​ទឹក​ភ្នែក​​​​​​មួយ​​​អាទិត្យ​ទើប​បាត់​។

 

​​

ពូជ​​ម្ទេស​​​​ហឹរ​ជាង​គេ​បំផុត​​ក្នុង​ពិភព​លោក​នេះ​​​ឈ្មោះ​ Carolina Reaper ​ត្រូវ​បាន​ដាំ​ដុះ​​ក្នុង​ចម្ការ​ម្ទេស​​ធំ​បំផុត​របស់​អង់គ្លេស​ឈ្មោះ​ Salvatore Genovese ​​​​​​លើ​​ផ្ទៃ​ដី​ ​៧​អា​​​ ក្នុង​សង្កាត់​​ Blunham ទីក្រុង​ Bedfordshire ។

 

​បើ​តាម​ប្រភព​ Carolina Reaper មាន​​ដើម​កំណើត​​​ចេញ​ពី​​រដ្ឋ South Carolina សហរដ្ឋអាមេរិក ហើយ​​គេ​ឃើញ​​​ចាប់​ផ្ដើម​ចរាចរ​​​​​​លើ​ទីផ្សារ​​អង់គ្លេស​​​​នៅ​ថ្ងៃ​ពុធ​ទី​ ២០​កក្កដា​​នេះ។ ​អតិថិជន​​​​ ត្រូវ​បាន​​ណែនាំ​​ឲ្យ​​​​ពាក់​ស្រោម​ដៃ​​ ​ពេល​ចាប់កាន់​ម្ទេស ​និង​ប្រុង​ប្រយ័ត្ន​​​​​ខ្ពស់​បំផុត​​ពេល​​​​ចិត​ពុះ។

 

​​ជាតិ​ហឹរ​របស់ ​Carolina Reaper ​​ជាប់​​​​កំណត់​ត្រា​ Guinness Book of Records ​តាំង​​​ពី​ថ្ងៃ​ទី​ ៧​សីហា ឆ្នាំ​ ២០១៣​​​ ជាមួយ​កម្រិត​​ ១ ៥៦៩ ៣០០​SHU (រង្វាស់​ជាតិ​ហឹរ​) និង​ម្ទេស​ Naga Viper ​មាន​ ១ ៣៨២ ១១៨​​SHU ​ជាប់​លេខ​ពីរ​៕

 

 

 

 

 

 

 

ចុចអាន៖ បុរស​ម្នាក់​ញ៉ាំ​ម្ទេស​​​​ជាង​ពីរ​គីឡូ​​​​​ក្នុង​មួយ​ថ្ងៃ អត់​មាន​បញ្ហា

ចុចអាន៖ ​​ជន​ភៀស​​​​​​ខ្លួន​បែក​គំនិត​​លក់​ទឹក​​ម្ទេស​​​​នៅ​អាមេរិក​ រហូត​ក្លាយ​ជា​មហា​សេដ្ឋី

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ The Guardian

អត្ថបទពេញនិយម