យន្តហោះ​មួយ​គ្រឿង ហោះ​បុក​ស្ពាន ស្លាប់​៥នាក់ នៅ​សៀងហៃ

  • 2016-07-20 23:32:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ​ដែល​អាច​បើក​លើ​ទឹក​មួយ​គ្រឿង បាន​ហោះ​ទៅ​បុក​ស្ពាន​មួយ​ខ្សែ នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចិន ក្នុង​ទីក្រុង​សៀងហៃ នៅ​ថ្ងៃ​ពុធ ទី២០ ខែ​កក្កដា នេះ បណ្ដាល​ឲ្យ​មនុស្ស​៥នាក់​បាន​ស្លាប់។ នេះ​បើ​យោង​តាម​សេចក្ដីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក។

 

 

យន្តហោះ​ប្រភេទ Cessna 208B នោះ គឺ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ជួល​យន្តហោះ​មួយ មាន​ឈ្មោះ​ថា Joy General Aviation ដោយ​បាន​ផ្ទុក​មនុស្ស​ចំនួន១០នាក់ ក្នុង​នោះ​រួម​មាន អ្នកបើកយន្តហោះ អ្នកបើកយន្តហោះ​រង និង​អ្នកកាសែត។

 

រូបថត​ជាច្រើន​សន្លឹក​ត្រូវ​បាន​បង្ហោះ​ទៅ​លើ​បណ្ដាញ​អ៊ីនធឺណិត បង្ហាញ​ឲ្យ​ឃើញ​ពី​ទិដ្ឋភាព​ក្រោយ​ពេល​កើតហេតុ ដោយ​ក្បាល​យន្តហោះ​ស្ថិត​នៅ​លើ​ស្ពាន រីឯ​ខ្លួន​របស់​វា​ស្ថិត​នៅ​លើ​ទឹក។ គួរ​បញ្ជាក់​ផង​ដែរ​ថា មុន​ពេល​កើតហេតុ​យន្តហោះ​ខាងលើ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​មូលដ្ឋាន ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត Zhejiang។

 

Joy General Aviation គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ​ដែល​ប្រើប្រាស់​យន្តហោះ​អាច​បើក​លើ​ទឹក​បាន នៅ​ក្នុង​ប្រទេស​ចិន ហើយ​ក្រុមហ៊ុន​នេះ​ផ្ដល់​សេវាកម្ម​ហោះហើរ​ក្នុង​រយៈ​ចម្ងាយ​ជិត ដល់​ភ្ញៀវ​ទេសចរណ៍ ដើម្បី​ធ្វើដំណើរ​ទៅកាន់​កោះ​ក្បែរៗ​នោះ៕

 

 

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ channelnewsasia

អត្ថបទថ្មី