បាល់ទាត់​អង់គ្លេស ចេញ​ច្បាប់​ថ្មី នឹង​​ចាយ​កាត​ សាហាវ​ជាង​មុន

  • 2016-07-21 16:15:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ (FA), លីគ​បាល់ទាត់​អង់គ្លេស និង​លីគ​កំពូល​អង់គ្លេស Premier League បាន​សម្រេច​ចេញ​ច្បាប់​ថ្មី​ ​​ដើម្បី​កាត់​បន្ថយ​ឥរិយាបថ​មិន​សមរម្យ​របស់​កីឡាករ​ ​ទៅ​លើ​មន្ត្រី​អាជ្ញាកណ្ដាល។

 

 

ចាប់​ពី​រដូវ​កាល​ថ្មី​នេះ​ត​ទៅ​ ​កាត​​លឿង​ និង​កាត​ក្រហម​​​ នឹង​​ពិន័យ​​កាន់​តែ​ច្រើន​ ទៅ​លើ​កីឡាករ​ណា​ដែល​តវ៉ា​ប្រឆាំង​អាជ្ញាកណ្ដាល និង​ប្រើ​ប្រាស់​ភាសា​​ប្រមាថ​​ ឬ​កាយ​វិការ​​ឈ្លើយ​មិន​សមរម្យ​ដាក់​អាជ្ញាកណ្ដាល។

 

 

កំហុស​​ដែល​កីឡាករ​ អាច​ទទួល​បាន​​កាត​លឿង​ សម្រាប់​ច្បាប់​ថ្មី៖

 

  • បង្ហាញ​កាយ​វិការ​មិន​គោរព​ដាក់​មន្ត្រី​អាជ្ញាកណ្ដាល
  • ប្រឆាំង​​ទាំង​កំហឹង ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល
  • តវ៉ា​ប្រឈម​មុខ​គ្នា​ខ្លាំងៗ​ ​ជាមួយ​អាជ្ញាកណ្ដាល
  • រត់​សំដៅ​ទៅ​​អាជ្ញាកណ្ដាល តវ៉ា​ប្រឆាំង​នឹង​ការ​​កាត់​សេចក្ដី
  • ប្រើ​​ភាសា ឬ​កាយ​វិការ​ឈ្លើយ​ ប្រមាថ...ដាក់​មន្ត្រី​អាជ្ញាកណ្ដាល
  • ប្រើ​កាយ​វិការ​ប្រឆាំង​ ប៉ះពាល់​អាជ្ញាកណ្ដាល​កម្រិត​ស្រាល
  • កាត​លឿង​​ ទៅ​លើ​កីឡាករ​ម្នាក់​យ៉ាង​តិច​ នៅ​ពេល​ពួកគេ​​រត់​ទៅ​តវ៉ា​ជុំវិញ​​ខ្លួន​អាជ្ញាកណ្ដាល

 

កំហុស​ ដែល​​ត្រូវ​ពិន័យ​កាត​ក្រហម ចំពោះ​ច្បាប់​ថ្មី៖

 

  • ប្រឆាំង​នឹង​អាជ្ញាកណ្ដាល ដោយ​ប្រើ​ប្រាស់​​ភាសា ឬ​កាយ​វិការ​រំលោភ​បំពាន​ ​​ប្រមាថ​មើល​ងាយ​​ខ្លាំង

  • ការ​ប្រើ​ប្រាស់​ហិង្សា​ដាក់​អាជ្ញាកណ្ដាល ​ដោយ​​ការ​ឈ្លានពាន និង​​ប្រឈម​​មុខ​គ្នា​​ខ្លាំង​ជាមួយ​អាជ្ញាកណ្ដាល៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ BBC