កង្ហារ​ខ្នាត​តូច​ថ្មី ប្រើ​កៀប​ដៃ​អាវ​ ផលិត​ពិសេស​សម្រាប់​អ្នក​បែក​ញើស​ក្លៀក

  • 2016-07-21 17:19:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ជប៉ុន​ឈ្មោះ​ Thanko បាន​បង្ហាញ​ផលិត​ថ្មី​មួយ​ដែល​ជា​កង្ហារ​ខ្នាត​តូច​អាច​កៀប​ជាប់​នឹង​ដៃ​អាវ​ ផលិត​ជា​ពិសេស​សម្រាប់​អ្នក​បែក​ញើស​ក្លៀក។

 

​​​​​​​កង្ហារ​ខ្នាត​តូច​នេះ​អាច​បង្កើត​ជា​កម្លាំង​ខ្យល់​មួយ​បាញ់​ចូល​ទៅ​ក្នុង​អាវ​ដើម្បី​បញ្ចុះ​កម្ដៅ​របស់​អ្នក​ពាក់​ និង​ កាត់​បន្ថយ​ញើស​ដែល​បង្កើត​ចេញ​ដោយ​ខ្លួន​ប្រាណ​របស់​មនុស្ស។ ផលិត​នេះ​មាន​ទម្ងន់​ត្រឹម​ ៣០ ក្រាម​ និង​មាន​វិមាត្រ​ ៦,៥x៥x១,៥ ស.ម ហើយ​វា​អាច​បង្កើត​ចេញ​ជា​កម្លាំង​ខ្យល់​ចំនួន​ ៣ កម្រិត​ខុសៗ​គ្នា។

 

 

កង្ហារ​នេះ​​ដំណើរ​ការ​ដោយ​​ថ្ម​ប្រភេទ​ AAA ចំនួន​ពីរ​គ្រាប់ ឬ​ អាច​សាក​បញ្ចូល​ថាមពល​តាម​រយៈ​រន្ធ​ USB ដោយ​សាក​ម្ដង​អាច​ប្រើ​ប្រាស់​បាន​ចន្លោះ​ពី​ ៥-៩ ម៉ោង។ បច្ចុប្បន្ន​ផលិត​នេះ​មាន​លក់​នៅ​ក្រុមហ៊ុន​ Thanko ដោយ​មួយ​គូ​មាន​តម្លៃ​ ៣៦ ដុល្លារ៕​​

 

 

 

ចុច​អាន៖ កញ្ចក់​ Gorilla ជំនាន់​ថ្មី​​ទោះ​ធ្លាក់​ពី​កម្ពស់​ ១,៦ ម៉ែត្រ ក៏​មិន​បែក​ប្រេះ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ DailyMail​​​​

អត្ថបទពេញនិយម
អត្ថបទថ្មី