សញ្ញា​​៨​​យ៉ាង ​​បញ្ជាក់​ថា​​​រាង​កាយ​​​អ្នក​​​ត្រូវការ​​គេង​​បន្ថែម​ទៀត​

  • 2016-07-21 21:22:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ការ​គេង​​​ គឺ​ជា​​រឿង​សំខាន់​​​​​សម្រាប់​​ជីវិត​​ប្រចាំថ្ងៃ​​​​​ ​បន្ទាប់​ពី​​​​​​​គ្រប់​គ្នា​​បញ្ចេញ​កម្លាំង​​ធ្វើការ​​​​​យ៉ាង​ហត់​នឿយ​រយៈពេល​ជា​ច្រើន​ម៉ោង។ ​មនុស្ស​​​មួយ​ចំនួន​​​​​​​មាន​​ពេល​​គេង​​​​ច្រើន​ម៉ោង​ក្នុង​មួយ​យប់​ៗ ប៉ុន្តែ​​មិន​បាន​គ្រប់​​គ្រាន់​ទេ​​ ដោយ​អារម្មណ៍​មិន​ស្ងប់​ រវើរវាយ​​​ច្រើន​ ​ឬ​​យល់សប្ដិ​​ច្រើន​​​​ ​ធ្វើ​ឲ្យ​ខួរ​ក្បាល​​​​​មិន​បាន​សម្រាក​។

 

ការ​គេង​​​មិន​​​​​​​​​​​​​​បាន​​​​គ្រប់​គ្រាន់​​​ធ្វើ​​​ឲ្យ​រាងកាយ​​​​ល្ហិតល្ហៃ​អស់​កម្លាំង​​ អារម្មណ៍​​​​​មិន​មូល ​​​និង​​​ឆាប់​ភ្លេច​ភ្លាំង​ជា​ដើម​។ សញ្ញា​​​ទាំង​ ១០​ចំណុច​​​ខាង​ក្រោម ​​ត្រូវ​​ ​បាន​អ្នក​ជំនាញ​​​បង្ហាញ​ថា ​​​​​​​កើត​ឡើង​​ដោយ​សារ​​​​ការ​គេង​របស់​លោក​អ្នក​​​​មិន​ត្រឹម​ត្រូវ​៖

 

១. ​ឡើង​​ទម្ងន់​​

ការ​សិក្សា​មួយ​​បាន​រក​ឃើញ​ថា ​​​​​​​​ការ​គេង​​​​​​គ្រប់​គ្រាន់​​បាន​ជួយ​កាត់​បន្ថយ​​ ​៣០០​កាឡូរី នៃ​​​​​​​​​​​​​​​​រាងកាយ​​​​ក្នុង​មួយ​ថ្ងៃ​​ ឯ​​​​​​​អ្នក​គេង​មិន​គ្រប់​គ្រាន់​​​​បណ្ដាល​​ឲ្យ​រាងកាយ​​​​​ប្រែ​ជា​ស្ត្រេស​ធុញថប់​​​ ​បង្កើន​​​​កម្រិត​អ័រម៉ូន​ Cortisol ​ដែល​ធ្វើ​​​​រាងកាយ​​សម្បូរ​ជាតិ​ខ្លាញ់។

 

 

២. ​ការ​​​គិត​​​ថយ​ចុះ​

​មនុស្ស​​ជា​ច្រើន​​​ដឹងខ្លួន​​ឯង​ថា ​​​​​ការ​ចូល​គេង​​យប់​ជ្រៅ​​ នឹង​​ធ្វើ​​ឲ្យ​ពួកគេ​​​​​​​​​មាន​អារម្មណ៍​មិន​នឹង​ន​ ​ព្រោះ​វា​បាន​​​​កាត់​បន្ថយ​​​​​ដំណើរ​ការ​ខួរ​ក្បាល​​​​​​​​ដល់​ទៅ​ ៣២%​ ដោយ​ស្វ័យប្រវត្តិ​។

 

 

៣.​​ ជួប​បញ្ហា​ផ្នែក​​អារម្មណ៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការ​សិក្សា​ជាច្រើន​​​ធ្លាប់​បង្ហាញ​ថា​​​​ ​​​ពេល​​​​មនុស្ស​​គេង​មិន​បាន​ស្កប់ស្កល់​​​​​​នឹង​ធ្វើ​ឲ្យ​​​​ការ​គ្រប់គ្រង​អារម្មណ៍​​​ថយ​ចុះ រវើរវាយ​​​ មួម៉ៅ​ ​និង​កើត​មាន​ភាព​ធុញថប់​ថែម​ទៀត។

 

 

៤. ​ប្រព័ន្ធ​ភាព​ស៊ាំ​​​​ចុះ​ថមថយ

​​ពេល​​សម្រាក​ពុំ​គ្រប់​គ្រាន់​​ ​​​រាងកាយ​របស់​​យើង​​​​​​​​​ដំណើរ​ការ​មិន​ត្រូវ​តាម​មុខងារ​​ ដែល​រួម​បញ្ចូល​ទាំង​​​​​​​ប្រព័ន្ធ​ភាព​ស៊ាំ​រាងកាយ​​ផង។ ​បញ្ហា​នេះ​​នឹង​​ឆាប់​​​ធ្វើ​ឲ្យ​​​​​ឆ្លង​ជំងឺ​ដង្កាត់​ផ្សេង​ៗ​​​​ពិសេស​​​ផ្ដាសាយ​​​​តែម្ដង។ ​​​

 

 

៥. ​ធ្លាក់​​ចុះ​ចំណង​ផ្លូវ​ភេទ

​​​​អ្នក​ជំនាញ​​​​​បង្ហើប​ថា ​​គេង​​​​មិន​​​​​គ្រប់​គ្រាន់​នឹង​បង្ក​​ឲ្យ​​អ័រម៉ូន​​​ភេទ​​ប្រែប្រួល​​ ​ព្រោះ​​​ខ្វះ​ថាមពល​​ ល្ហិតល្ហៃ​​ ឆាប់​អស់​កម្លាំង។

 

 

៦.​​ កាត់​បន្ថយ​អាយុ​​

អាយុ​វែង​ ​ការ​រស់​នៅ​​​​​​​ប្រកប​ដោយ​សុខភាព​​ល្អ​​​ គឺ​ជា​អ្វី​​ដែល​គ្រប់​គ្នា​ចង់​​បាន​មុន​គេ​​​បំផុត​ ប៉ុន្តែ​​​​​​បញ្ហា​ដំណេក​​​​​ អាច​​រារាំង​​​​ការ​ចង់​បាន​​នេះ​​មិន​ឲ្យ​កើត​មាន​បាន។​ ការ​ស្រាវជ្រាវ​​​មួយ​ ​​រក​ឃើញ​ថា​​​ស្ត្រី​​​​ដែល​​​គេង​​​តិច​ជាង​ ៥​ម៉ោង​​​ក្នុង​មួយ​យប់​​​ពេញ​​មួយ​ជីវិត​​ ​អាយុ​ខ្លី​ជាង​​ស្ត្រី​​​គេង​បាន​គ្រប់​គ្រាន់​។ ​​​​​​​​​​​​​​ ​​

 

៧. ​ជំងឺ​បេះដូង

​​ពេល​លោក​អ្នក​​​​ជួប​បញ្ហា​បេះ​ដូង​​ញឹក​ញាប់ ​​​​ក៏​ជា​សញ្ញា​​មួយ​បង្ហាញ​​ពី​​​​​ការ​គេង​មិន​បាន​​គ្រប់​គ្រាន់​ដែរ​ ព្រោះ​​​វា​បង្កើន​​​​កម្រិត​​សម្ពាធ​ឈាម​ ដែល​នាំ​ឲ្យ​​​កើត​ជំងឺ​​បេះដូង។​ ​ជំងឺ​បេះ​ដូង​ត្រូវ​​គេ​ចាត់​ទុក​ជា​ឃាតក​​លេខ​មួយ​​​​​​​ សម្លាប់​​ទាំង​បុរស​ និង​ស្ត្រី​ ​នៅ​​សហរដ្ឋ​អាមេរិក ក៏​ដូច​​ជា​បណ្ដា​ប្រទេស​​ជុំវិញ​ពិភព​លោក​ដែរ។

 

 

៨. ឧស្សាហ៍​​រង​របួស​ និង​ជួប​គ្រោះ​ថ្នាក់​

តាម​ស្ថិតិ​​​​​ដក​ស្រង់​​ពី​មូលនិធិ Sleep Foundation ​បាន​ចាត់​ទុកថា ​​​​​​អ្នក​ជួប​​​គ្រោះថ្នាក់​ និង​រង​របួស​​ គឺ​ដោយសារ​​​​​​​​​​ខ្វះ​​​ការ​យក​ចិត្ត​ទុក​ដាក់​ ​​​​​ផ្ដោត​អារម្មណ៍​​នូវ​អ្វី​​​ខ្លួន​​កំពុង​​​ធ្វើ​​​ ដែល​បង្ក​​​​ឲ្យ​មាន​​កំហុស​ ឬ​ធ្វេសប្រហែស​​ ​នាំ​ឲ្យ​កើត​ជា​គ្រោះ​ថ្នាក់​តែម្ដង៕

 

 

ចុចអាន៖ ៥ចំណុច ដើម្បី​ធ្វើឲ្យ​​រាត្រី​​ទឹក​ឃ្មុំ​ដំបូង ​កាន់​តែ​​ស្រៀវ​ស្រើប (18+)

ចុចអាន៖ ចំណុច​ដែល​ប្រុស​ៗ​មិន​គួរ​ធ្វើ​ក្នុង​​អំឡុង​ពេល​ប្រពន្ធ ឬ​មិត្ត​ស្រី​មក​រដូវ

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Lifehack.​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​

អត្ថបទពេញនិយម