ហាម​ស្ដាប់​កាស​ ​រួម​សាក​ថ្ម​​ពេល​កំពុង​គេង​

  • 2016-07-21 21:12:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​មិន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ប្រចាំ​ថ្ងៃឲ្យ​បាន​ត្រឹមត្រូវ ​បាននាំ​ផល​ប៉ះពាល់​ រហូត​នាំ​​ឲ្យ​កើត​មាន​​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត។

 

 

មាន​ច្រើន​ករណី​រួច​មក​ហើយ​ក្នុង​សហរដ្ឋអាមេរិក, ហ្វីលីពីន និង​ថៃ​ ​ដែល​មាន​មនុស្ស​ឆក់​ស្លាប់​ ​ព្រោះ​ប្រើ​ឆ្នាំង​សាក​ក្លែងក្លាយ​ ​រួម​នឹង​ស្ដាប់​កាស​ពេល​គេង​លក់។

 

ករណី​ទាំង​នោះ​អ្នក​ជំនាញ​បាន​រក​ឃើញ​ថា​ ​បណ្ដាល​មក​ពី​ឆ្នាំង​សាក​ក្លែងក្លាយ​ ​មិន​មាន​មុខងារ​ទប់​ចរន្ត​អគ្គិសនី​ ​រួច​បណ្ដាល​ឲ្យ​ចរន្ត​ទាំង​នោះ​ ​ទៅ​ប៉ះ​ជា​មួយ​កាស​ ​ដែល​ឡើង​កម្ដៅ​ ​ហើយ​ឆ្លង​ជា​មួយ​សំណើម​ក្នុង​ត្រចៀក​របស់​ជនរងគ្រោះ។

 

ដោយឡែក​ ​សម្រាប់​អ្នក​ប្រើ​ឆ្នាំង​សាក​ពិត​ប្រាកដ​ ​មិន​មែន​មាន​ន័យ​ថា​ ​អាច​សាក​ចោល​ ​និង​ស្ដាប់​កាស​បណ្ដើរ​នោះ​ទេ​ ​គឺ​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ ​ព្រោះ​ហានិភ័យ​នានា​លើ​គ្រឿង​បច្ចេកវិទ្យា​ ​តែង​កើត​មាន​ជាយថាហេតុ៕

 

អាន​បន្ត​ ​៖​ បណ្តា​ផ្ទាំង​ ​Google​ ​Doodle​ ​រូបរាង​ពិសេសៗរំលឹក​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ ប្រភព​ ​៖​ ​smh, empireherald, paparazzija