ដឹង​អត់​ថា ទឹកឃ្មុំ និង​ម្សៅ​សូដា អាច​ព្យាបាល​ជំងឺ​មហារីក​បាន?

  • 2016-07-21 22:45:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺ​មហារីក ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ជំងឺ​ដ៏​កាច​សាហាវ​បំផុត​មួយ​នា​ពេល​បច្ចុប្បន្ន​នេះ តែ​បើ​តាម​គេហទំព័រ​សុខភាព​មួយ​បាន​ឲ្យ​ដឹង​ថា ទឹកឃ្មុំ និង​ម្សៅ​សូដា អាច​ព្យាបាល​អ្នក​ពី​ជំងឺ​មហារីក​បាន។ ជាតិ​ស្ករ គឺជា​អាហារ​ដែល​ចិញ្ចឹម​កោសិកា​មហារីក ប៉ុន្តែ​ម្សៅ​សូដា អាច​ជួយ​កាត់​បន្ថយ​ជាតិ​ស្ករ​នៅ​ក្នុង​ខ្លួន ដើម្បី​ការពារ​ការ​រីក​លូតលាស់​របស់​កោសិកា​មហារីក ខណៈ​ទឹកឃ្មុំ​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​រក្សា​កោសិកា​ដែល​មាន​សុខភាព​ល្អ ឲ្យ​ធ្វើ​ការងារ​បាន​យ៉ាង​ល្អ។ ជា​មួយ​គ្នា​នេះ​ដែរ ទឹកឃ្មុំ​នឹង​ជួយ ម្សៅ​សូដា ដើម្បី​ចូល​ទៅ​កម្ចាត់​កោសិកា​មហារីក​ចេញ​ពី​ក្នុង​ខ្លួន​របស់​អ្នក​ថែម​ទៀត​ផង។

 

 

ខាងក្រោម​នេះ​គឺ​ជា​វិធីសាស្ត្រ​ដ៏​សាមញ្ញ​បំផុត​ក្នុង​ការ​ប្រើប្រាស់ ទឹកឃ្មុំ និង ម្សៅ​សូដា ដើម្បី​ព្យាបាល​ជំងឺ​មហារីក៖

 

+ តម្រូវការ

  • ម្សៅ​សូដា ១ស្លាបព្រា​បាយ -  ទឹកឃ្មុំ ៣ស្លាបព្រា​បាយ + របៀប​ធ្វើ

  • ដាក់​ម្សៅ​សូដា ១ស្លាបព្រា​បាយ​ទៅ​ក្នុង​ចាន​តូច​មួយ -ដាក់​បន្ថែម​ទឹកឃ្មុំ ៣ស្លាបព្រា​បាយ រួច​កូរ​ឲ្យ​សព្វ

  • កម្ដៅ​គ្រឿងផ្សំ​នេះ​នៅ​សីតុណ្ហភាព​ទាប រយៈពេល ១ ទៅ ២ នាទី

 

+ របៀប​ប្រើ

ទទួល​ទាន ៣ស្លាបព្រា​កាហ្វេ​ក្នុង​មួយ​ថ្ងៃ រយៈពេល៣០ថ្ងៃ​ជាប់ៗ​គ្នា ក្រោយ​ទទួលទាន​អាហារ​ពេល​ព្រឹក ថ្ងៃ និង​យប់​រួច។ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​អ្នក​ទទួលទាន​វា​បាន​ទៀងទាត់ សូម្បី​តែ​មួយ​ថ្ងៃ​ក៏​មិន​អាច​អាក់ខាន​ដែរ។ ជាង​នេះ​ទៅ​ទៀត អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​របស់​អ្នក ក្នុង​អំឡុង​ពេល​ទទួលទាន​វា ដូចជា តម​សាច់ ស្ករ និង​អាហារ​ដែល​ធ្វើ​ពី​ម្សៅ ជាដើម។

 

នេះ​គឺ​ជា​វិធីសាស្ត្រ​ដ៏​សាមញ្ញ និង​មាន​ប្រសិទ្ធភាព ដែល​អាច​ការពារ​ជំងឺ​មហារីក​ឲ្យ​ចេញ​ឆ្ងាយ​ពី​អ្នក​បាន។ អ្វី​ដែល​ចាំ​បាច់​ទៅ​ទៀត​នោះ អ្នក​ត្រូវតែ​ទៅ​ពិនិត្យ​មើល​សុខភាព ដើម្បី​បាន​ដឹង​ពី​ប្រសិទ្ធភាព​នៃ​ថ្នាំ​ពិសេស​នេះ៕

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ healthylifecentar

អត្ថបទថ្មី