​ជនជាតិ​ភាគ​តិច​​​ឥណ្ឌូណេស៊ី​​​បោះ​​​មាន់​ និង​​ពពែ​ទាំង​​រស់​ចូល​​​​រណ្ដៅ​ភ្នំ​ភ្លើង ​​​ព្រោះ​ជំនឿ​​

  • 2016-07-22 16:07:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​ប្រជាជន​​​​​​ឥណ្ឌូណេស៊ី​​រាប់​រយ​​នាក់​​​ ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​​​​​ជនជាតិ​​ភាគតិច​ Tengger Hindus ​បាន​ប្រារព្ធ​​ពិធី​បុណ្យ​​សាសនា​​​​​ប្រចាំ​​ឆ្នាំ​​ Yadnya Kasada Festival។​  

 

ពួក​គេ​បាន​ដើរ​សំដៅ​​​ទៅ​កាន់​​មាត់​​រណ្ដៅ​​​ភ្នំ​​ភ្លើង​​​​​ Mount Bromo ​ក្នុង​ទីក្រុង​ Probolinggo ​ខេត្ត East Java ​​​​​ដើម្បី​​បង្ហាញ​ការ​ដឹង​គុណ​ដល់​ព្រះ​ជា​ម្ចាស់ ដែល​​បាន​ធ្វើ​​​​ឲ្យ​​​ដំណាំ​​កសិផល​ទទួល​បាន​ទិន្នផល​​ល្អ​​​ ​និង​​សុខ​​​សប្បាយ​​​ពេញ​​មួយ​ឆ្នាំ។​  

​ជន​ជាតិ​ភាគ​តិច​​​ Tengger Hindus​ ​បាន​​​ប្រារព្ធ​​ពិធី​​បុណ្យ​​នេះ​ឡើង ​​​​​​​ចាប់​តាំង​​​​ដើម​សតវត្ស​​​ទី​​​ ១៥​មក​ម្ល៉េះ​​ ដោយ​បោះ​សំណែន​ ​​​មាន​ដូច​ជា​​​បន្លែ​​ ផ្លែ​ឈើ​​ ​ក្រដាសប្រាក់​​ មាន់​ ពពែ​ទាំង​រស់​ ​​និង​​​​របស់​មាន​តម្លៃ​​ផ្សេង​​ទៀត​​​​ ​ក្នុង​​អំឡុង​​​​​​​​ពិធី​បុណ្យ​​​​រយៈពេល​មួយ​​ខែ។ ​ភ្នំ​​ភ្លើង​សកម្ម​​​នេះ​មាន​​​កម្ពស់​​​ ២ ៣២៩​​ម៉ែត្រ។

​ ដើម​​ហេតុ​នៃ​ការ​ប្រារព្ធ​​​ពិធី​​នេះ​​ឡើង​ ​តាម​​រឿង​ដំណាល​​ថា ​មាន​​ម្ចាស់ក្សត្រី​​​​​​​មួយ​អង្គ​ព្រះ​នាម​ Roro Anteng ​ រួម​នឹង​ស្វាមី​ Joko Seger ​បាន​​មក​បួង​សួង​​​​សុំ​ឲ្យ​ព្រះ​​ជួយ​​​​​​​​​ពួក​គេ​ មាន​កូន​។​ ​អ្នក​ទាំង​​ពីរ​​​​​បាន​រៀប​ការ​ជាមួយ​​គ្នា​​យូរ​ហើយ​ តែ​​ពុំ​មាន​​​កូន​​​សោះ​ ​​ក្រោយ​អធិដ្ឋាន​​​រួច​ ព្រះ​បាន​​​​​​​ប្រទាន​កូន​​ចំនួន​​ ​២៤​​នាក់ ​ហើយ​កូន​ទី​ ២៥ ​ត្រូវ​បោះ​ចូល​​​​រណ្ដៅ​ភ្នំ​ភ្លើង​​ជា​ការ​បូជា​​​​ជូន​​ព្រះ​វិញ​។  

​​​​​ជំនឿ​នេះ​កាន់​តែ​យូរ​ទៅ​ៗ ​ពួក​គេ​​សម្រេច​លែង​​បោះ​​​​​​​​​​មនុស្ស​​​​​​ តែ​​​ប្ដូរ​​មក​សត្វ ​និង​​បន្លែ​​​ផ្លែ​ឈើ​​វិញ ​ដើម្បី​​បំពេញ​បំណង​​ព្រះ​ Hyang Widi Wasa និង​ Mahadeva ​​លើ​ភ្នំ​ភ្លើង​​នេះ៕  

 
 
 
 
 
 
 

ចុចអាន៖ ហេតុ​អ្វី​​​​​​​​​ប្រជាជន​ទីបេ​ ជួប​មុខ​​គ្នា​​​​តែង​លៀន​អណ្ដាត?​

ចុចអាន៖ ភូមិ​​មួយ​​នៅ​ឥណ្ឌា​​សង់​ផ្ទះ​​​មិន​​មាន​​​ទ្វារ​​មុខ ​​ព្រោះ​ជឿ​លើ​ព្រះ​

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Dailymail ​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទពេញនិយម