រូប​ថត​​ពណ៌​៧​សន្លឹក​ដ៏​កម្រ បង្ហាញ​ទិដ្ឋភាព​ពិត​ៗ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២

  • 2016-07-22 21:38:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថត​ដ៏​កម្រ និង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ចំនួន ៧សន្លឹក បង្ហាញ​ឲ្យ​ឃើញ​ពី​កងទ័ព​ជើង​ទឹក​កំពុង​រៀបចំ និង​ត្រៀមខ្លួន​សម្រាប់​ការ​ប្រយុទ្ធ ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី២ កាល​ពី៧០ឆ្នាំ​មុន ត្រូវ​បាន​នាំ​ត្រឡប់​មក​វិញ រួម​ជា​មួយ​​ការ​ចាក់​ពណ៌​យ៉ាង​ស្រស់​ស្អាត។ រូបថត​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ ទាហាន​អង់គ្លេស អាមេរិក និង​ហ្វាំងឡង់ នៅ​ឯ​ឆ្នេរសមុទ្រ​ជប៉ុន និង​រុស្ស៊ី ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី២​នេះ ត្រូវ​បាន​ចាក់​ពណ៌​ដោយ​លោក Jared Enos ជា​អ្នក​បច្ចេកទេស​សង្គ្រោះ​បន្ទាន់ មក​ពី​ទីក្រុង North Kingstown រដ្ឋ Rhode Island សហរដ្ឋអាមេរិក។ បុរសវ័យ១៩ឆ្នាំ​រូបនេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​ចំណាយ​ពេល​មួយ​ឆ្នាំ​មុន​ក្នុង​ការ​ចាក់​ពណ៌​រូបថត​ស​ខ្មៅ ឲ្យ​ក្លាយ​ជា​រូបថត​ដែល​មាន​ពណ៌​យ៉ាង​ស្រស់​ស្អាត ដើម្បី​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​មើល​ឃើញ​ពី​ទិដ្ឋភាព ក្នុង​អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី២ ច្បាស់ និង​ត្រជាក់​ភ្នែក។

 

តោះ! ទៅ​មើល​រូបថត ៧សន្លឹក​នោះ​ទាំង​អស់​គ្នា៖

 

១) ខ្សែ​រ៉ត​ជួយ​សង្គ្រោះ​មនុស្ស ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ផ្ទេរ​មនុស្ស​ពី​នាវា​មួយ ទៅ​នាវា​មួយ​ផ្សេង​ទៀត នៅ​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ១៩៤២

 

 

២) ទាហាន​៣នាក់ កំពុង​ជិះ​ចូល​ទៅ​រក​កង​ល្បាត​របស់​សត្រូវ​នៅ​លើ​ឆ្នេរ​សមុទ្រ នៅ​ឯ​កោះ Teikansaariក្នុង​ប្រទេស​ហ្វាំងឡង់ នៅ​ថ្ងៃ​ទី២៨ ខែ​កញ្ញា ឆ្នាំ១៩៤១

 

 

៣) ទាហាន​ជើង​ទឹក​ហ្វាំងឡង់​ដាក់​ពង្រាយ​មីន នៅ​ឈូង​សមុទ្រ​ហ្វាំងឡង់ នៅ​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ១៩៤២

 

 

៤) នាវា​កងទ័ព​ជើង​ទឹក​អង់គ្លេស ប្រភេទ T-Class បើក​បណ្ដែត​ទៅ​ក្បែរ នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិក ប្រភេទ USS Wasp (CV-18) ក្នុង​អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី២ ក្នុង​ខែ​សីហា ឆ្នាំ១៩៤៥

 

 

៥) កង​ម៉ារីន​អាមេរិក​ធ្វើ​ដំណើរ​យ៉ាង​លឿន ឆ្ពោះ​ទៅ​ឆ្នេរ Iwo Jima ដែល​ជា​សមរភូមិ​ដ៏​ធំ​មួយ នៅ​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ១៩៤៥

 

 

៦) នាវា​ការពារ​ឆ្នេរ​សមុទ្រ​ហ្វាំងឡង់ ឈ្មោះ Ilmarinen ចាក​ចេញ​ដើម្បី​ប្រយុទ្ធ នៅ​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ១៩៤១

 

 

៧) កង​ម៉ារីន​អាមេរិក​រៀប​ក្បួន​ជា​ជួរ​ក្នុង​ការ​វាយ​ប្រហារ​ទៅ​លើ​ឆ្នេរ Okinawa នៅ​ថ្ងៃទី១ ខែ​មេសា ឆ្នាំ១៩៤៥

 

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ dailymail