២០​សន្លឹក​ របស់​ក្មេង​ស្រី​​ល្បី​​​​ដោយ​​​​សក់ក្រង​​ស្អាត​ៗ​ដ៏​សម្បូរ​បែប

  • 2016-07-23 13:05:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្មេង​​ស្រី​​តូច​​​គួរ​ក្នាញ់​អាយុ​​​ទើប​ ៦​ឆ្នាំ​​ អាច​ទាក់​ទាញ​​អ្នក​គាំទ្រ​​​លើ​បណ្ដាញ​សង្គម​ Instagram ​រាប់​សែន​នាក់​​ ដោយ​សារ​​​​​ម៉ូត​សក់​ក្រង​​​ស្អាត​ៗ ប្លែក​ៗ​​​គួរ​ឲ្យ​ចាប់​អារម្មណ៍​​​។

 

 

 

ម្ដាយ​របស់​​ក្មេង ​អ្នក​ស្រី​ Shelley Gifford ​ដែល​រស់​នៅ​ប្រទេស​អូស្ត្រាលី​​​និយាយ​ថា ​​ខ្លួន​​តែង​តែ​​ក្រង​សក់​​ឲ្យ​កូន​ស្រី​​គាត់​​​តាម​​ម៉ូត​​​ផ្សេងៗ​​​ ដែល​គាត់​នឹក​ឃើញ​ ពេល​​ទៅ​សាលា​រៀន​ ឬ​ចេញ​ទៅ​ក្រៅ​ម្ដងៗ។​​

 

គាត់​បន្ត​ថា​ ​គាត់​ចាប់​ផ្ដើម​ក្រង​សក់​​ឲ្យ​កូន​ស្រី​​​​បង្ហោះ​លើ​​អ៊ីនធឺណិត​ចាប់​​តាំង​​​​ឆ្នាំ​ ២០១៤​​មក​ម្ល៉េះ​ និង​មាន​​​អ្នក​ចាប់​អារម្មណ៍​​ច្រើន​ឡើង​ៗ​ រហូត​​មាន​ Follower លើ​ Instagram ជិត​ ១៤​ម៉ឺន​នាក់ និងទំព័រ​​​ Facebook ជាង​​ ៤ម៉ឺន​នាក់​បន្ថែម​ទៀត៕ សូម​ទស្សនា​បណ្ដុំ​រូបភាព​ខាង​ក្រោម៖

 

 

 

​ប្រិយ​មិត្ត​ស្រលាញ់​​ម៉ូត​មួយ​ណា​ដែរ?

 

ចុចអាន៖ អ្នក​ឯក​ទេស​ប្រាប់​វិធី​កក់​សក់​បាន​ត្រឹម​ត្រូវ មិន​កើត​អង្គែ

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Metro​​

​​​​​​​​​

អត្ថបទពេញនិយម