យន្តហោះ​​ឥណ្ឌា​មួយ​គ្រឿង បាត់​ខ្លួន​នៅ​ឈូង​សមុទ្រ​បេងហ្គាល់ នៅ​ថ្ងៃ​នេះ

  • 2016-07-22 23:49:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ​ឥណ្ឌា​ដឹក​យោធា​ចំនួន ២៩នាក់ ក្នុង​នោះ​រួម​មាន​នាវិក ៦នាក់ ទៅ​កាន់​កោះ​ដាច់ស្រយាល​មួយ នៅ​ឯ​ឈូង​សមុទ្រ​បេងហ្គាល់ (Bengal) ក្នុង​ប្រទេស​ឥណ្ឌា បាន​បាត់​ខ្លួន នៅ​ថ្ងៃ​សុក្រ ទី២២ ខែ​កក្កដា ឆ្នាំ២០១៦នេះ។

 

 

យន្តហោះ​ដែល​ផលិត​ដោយ​ប្រទេស​រុស្ស៊ី ប្រភេទ AN-32 មួយ​គ្រឿង​នេះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់ ទីក្រុង Port Blair នៅ​លើ​កោះ Andaman and Nicobar ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង Chennai ហើយ​ក៏​បាន​បាត់​ខ្លួន​ចេញ​ពី​រ៉ាដា​តែម្តង។

 

អ្នក​នាំ​ពាក្យ​របស់​កងទ័ព​ជើងទឹក​ម្នាក់ បាន​ប្រាប់​ឲ្យ​ដឹង​ថា យន្តហោះ​ឈ្លបមើល និង​នាវា​ជា​ច្រើន​គ្រឿង បាន​និង​កំពុង​តែ​ស្វែង​រក​យន្តហោះ​ដែល​បាន​បាត់​ខ្លួន​នោះ​ហើយ។ គួរ​បញ្ជាក់​ផង​ដែរ​ថា យន្តហោះ​មួយ​គ្រឿង​នេះ​បាន​ដឹក​បុគ្គលិក​សេវាកម្ម​ទៅ​កាន់​មូលដ្ឋាន​យោធា​ឥណ្ឌា​មួយ​នៅ​លើ​កោះ​នោះ៕

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ channelnewsasia

អត្ថបទពេញនិយម