Pochettino ត្រូវ​អាហ្សង់ទីន​ទាក់ទង​ទៅ​ដឹក​នាំ​ជម្រើស​ជាតិ​

  • 2016-07-23 20:08:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ទូទៅ​ Tottenham លោក Mauricio Pochettino កំពុង​ត្រូវ​ទាក់ទង​ដោយ​សហព័ន្ធ​បាល់ទាត់​អាហ្សង់ទីន​ដើម្បី​ជំនួស​តំណែង​លោក Gerardo Martino នៅ​ក្រុម​ជម្រើស​ជាតិ​។

 

បើ​តាម​ការ​បញ្ជាក់​ពីប្រធាន​សហព័ន្ធ​លោក Armando Perez បាន​បញ្ជាក់​ថា​ គាត់​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​អង់គ្លេស​ដើម្បី​ពិភាក្សា​ជាមួយ​អ្នក​ចាត់​ការ​វ័យ​ក្មេង​ និង​ជា​អតីត​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ ហើយ​ក្នុង​នោះ​ លោក Diego Simeone អ្នកចាត់ការ​ Atletico និង Jorge Sampaoli អ្នក​ចាត់​ការ Sevilla​ ក៏​ស្ថិត​ក្នុង​ការ​ពិចារណា​ផង​ដែរ។ ​

 

Pochettino គឺ​ជា​អ្នក​ចាត់​ការ​ទូទៅ​មួយ​រូប​ជនជាតិ​អាហ្សង់ទីន​​ដែល​មាន​សមត្ថភាព​ បណ្ដុះ​​យុវជន ពិសេស​កាល​ពី​រដូវ​កាល​មុន​ Spurs ក្រោម​ការ​ដឹកនាំ​របស់​លោក​ បើ​ទោះ​ជា​​សំបូរ​ដោយ​កីឡាករ​ក្មេងៗ​ តែ​អាច​ប្រជែង​គ្នា​ដណ្ដើម​ពាន Premier League ជាមួយ Leicester រហូត​ដល់​ចុង​រដូវ​កាល និង​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ៣៕

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ Mirror