អារម្មណ៍​ យុវជន​អូស្ត្រាលី​អរគុណ​អ្នក​គាំទ្រ​កម្ពុជា

  • 2016-07-25 13:09:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អូស្ត្រាលី​អាយុ​ក្រោម​១៦​ឆ្នាំ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​​ពី​អ្នក​គាំទ្រ​កម្ពុជា​នៅ​ពេល​ដែល​ពួក​គេ​ប្រកួត​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​មួយ​ក្រុម​យុវជន​ថៃ​ និង​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​មួយ​ក្រុម​យុវជន​វៀតណាម​​នៃ​ពាន​រង្វាន់​ AFF U16 Championship 2016។

 

 

បន្ទាប់​ពី​ពួក​គេ​ឈ្នះ​ជើង​ឯក​ AFF U16 Championship 2016 កាល​ពី​ល្ងាច​មិញ​ មើល​ទៅ​ទឹក​មុខ​ពួក​គេ​ពិត​ជា​រំភើប​រីក​រាយ​នឹង​អ្នក​គាំទ្រ​កម្ពុជា​ និង​បាន​អរគុណ​ដល់​អ្នក​គាំទ្រ​កម្ពុជា​ដែល​បាន​ផ្តល់​កម្លាំង​ចិត្ត​ដល់​ពួក​គេ​យ៉ាង​ខ្លាំង។

 

យុវជន​​អូស្ត្រាលី​ឈ្មោះ​ Dylan Pierias បាន​និយាយ​ថា ៖«អ្នក​គាំទ្រ​កម្ពុជា​អស្ចារ្យ​ខ្លាំង​ណាស់​ដែល​បាន​គាំទ្រ​ពួក​យើង។ ខ្ញុំ​ពិត​ជា​ស្រលាញ់​ប្រជា​ជន​កម្ពុជា​ ហើយ​ខ្ញុំ​មិន​ដឹង​ថា​ និយាយ​យ៉ាង​ម៉េច​ទេ​ពី​អារម្មណ៍​របស់​ខ្ញុំ​ឲ្យ​សម​នឹង​ទឹក​ចិត្ត​គាំទ្រ​​កម្ពុជា​គឺ​មាន​តែ​ពាក្យ​ថា​ អរគុណ»។

 

 

មុន​នឹង​ក្លាយ​ជា​ជើង​ពាន​រង្វាន់​យុវជន​អាយុ​១៦​ឆ្នាំ​អាស៊ី​អាគ្នេយ៍​ឆ្នាំ​២០១៦​នេះ​ ក្រុម​យុវជន​អូស្ត្រាលី​បាន​យក​ឈ្នះ​ក្រុម​យុវជន​ថៃ​ដោយ​ទាត់​បាល់​ប៉េណាល់​ទី​ក្នុង​លទ្ធផល​ ៥-៣ បន្ទាប់​ពី​ស្មើ​គ្នា​ ៣-៣​ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ហើយ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​អូស្ត្រាលី​បាន​យក​ឈ្នះ​យុវជន​វៀតណាម​ដោយ​លទ្ធផល​ប៉េណាល់ទី​ ៥-៣ បន្ទាប់​ពី​ស្មើ​​៣-៣។ ការ​ប្រកួត​ចុង​ក្រោយ​ទាំង​ពីរ​របស់​អូស្ត្រាលី​សុទ្ធ​តែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​អ្នក​គាំទ្រ​កម្ពុជា៕

 

សូម​ទស្សនា​វីដេអូ

 

អត្ថបទ៖ ​ជាន ចាន់រ៉ា​

អត្ថបទពេញនិយម