ព្រឹក​នេះ​​ចាស់​ទុំ​​ ប្រាក់ មុន្នីឧត្តម​ ​​​ចូល​ចែចូវ​​​មិត្ត​ស្រី​​​ឈ្មោះ​ រ័ត្ន ​ហើយ​

  • 2016-07-24 17:40:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ចាស់​ទុំ​របស់​តារា​ឆ្នើម​ជម្រើស​ជាតិ​កម្ពុជា​ និង​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ប្រាក់ មុន្នីឧត្តម​ បាន​ចូល​ជួប​​​ចាស់​ទុំ​ខាង​​មិត្ត​ស្រី​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន​ហើយ ​ដែល​ពិធី​នេះ​ទើប​រៀប​ចំ​​​ឡើង​នា​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី​២៤​ ខែ​កក្កដា​ នេះ​។

 

 

តាម​​ការ​ឲ្យ​​ដឹង​ពី​លោក សំ វ៉ាន់ដេត គ្រូ​បង្វឹក​ព្រះ​ខ័នរាជ​ស្វាយរៀង​​ថា ប្រាក់​ មុន្នីឧត្តម ​បាន​ហៅ​ចាស់ទុំ​​​របស់​ខ្លួន​មក​ចូល​មើល​ ​​​ដើម្បី​គ្រោង​រៀប​ចំ​ពិធី​​​ភ្ជាប់​​ពាក្យ​ជាមួយ​នារី​ដ៏​ស្រស់​ស្អាត​ឈ្មោះ ប្រាក់ ស្រីរ៏័ត្ន។​ ​ពិធី​ខាង​លើ​ត្រូវ​បាន​ធ្វើ​ឡើង​​​នៅ​ខណ្ឌ​ឬស្សីកែវ រាជ​ធានី ភ្នំពេញ។

 

 

លោក​គ្រូ​បង្វឹក​​ក្រុម​ព្រះ​ខ័នរាជ​ស្វាយរៀង​បាន​បញ្ជាក់​ទៀត​ថា តាម​ការ​គ្រោង​ទុក ប្រាក់ មុន្នីឧត្តម​​ ​នឹង​រៀប​ចំ​មង្គល​ការ​ជា​មួយ​គូ​ដណ្តឹង​នៅ​ថ្ងៃ​ទី​​២២​ ខែ​មករា ឆ្នាំ​២០១៧​ខាង​មុខ​នេះ។

 

នារី​ដ៏​ស្រស់​សោភា ប្រាក់ ស្រីរ័ត្ន និង​ ប្រាក់ មុន្នីឧត្តម ត្រូវ​បាន​គេ​ដឹង​ថា មាន​ទំនាក់ទំនង​គ្នា​យូរ​ហើយ​ ហើយ​កីឡាករ​រូប​គេ​នេះ​ក៏​មិន​លាក់​លៀម​ចំពោះ​ស្នេហា​ដ៏​ស្មោះ​ស្ម័គ្រ​​របស់​គេ​ដែរ​​ដោយ​បាន​បង្ហោះ​​រូប​ថត​​​​ស្និទ្ធស្នាល​​ជា​មួយ​​គ្នា​នៅ​លើ Facebook ​ជា​សាធារណៈ​ថែម​ទៀត​ផង៕ ​

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​ រូប​ថត៖ សំ វ៉ាន់ដេត

អត្ថបទពេញនិយម
អត្ថបទថ្មី