Mourinho៖ "ខ្ញុំ​សុខ​ចិត្ត​ចាញ់​នៅ​ប្រកួត​មិត្តភាព ​កុំ​​ឲ្យ​តែ...”

  • 2016-07-25 15:42:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho ​អ្នកចាត់ការ​ក្រុម​​ Manchester United ​បាន​លើក​ឡើង​ថា ​​ក្រុម​បិសាច​ក្រហម​របស់​លោក​ សុខ​ចិត្ត​ចាញ់​នៅ​ប្រកួត​មិត្តភាព​ កុំ​ឲ្យ​តែ​កីឡាករ​មាន​របួស​ ​ព្រោះ​​​នៅ​តែ​៣​សប្ដាហ៍​ទៀត​ Premier League រដូវ​កាល​ថ្មី​ នឹង​មក​ដល់​ហើយ។

 

Jose Mourinho ​អ្នកចាត់ការ​ក្រុម​​ Manchester United

 

Man Utd  របស់​អ្នកចាត់ការ​រហស្សនាម​ "Special One”​ ​​​​នឹង​ត្រូវ​ប៉ះ​ក្រុម​ Manchester City របស់​លោក​ Pep Guardiola នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​ ក្នុង​ប្រកួត​ពាន​រង្វាន់​មិត្តភាព​ International Champions Cup ​នៅ​ល្ងាច​នេះ​​ជា​បន្ត​ ​បន្ទាប់​ពី​​ប្រកួត​ដំបូង​ ពួក​គេ​​ចាញ់​​ក្រុម​ Borussia Dortmund ​៤-១។

 

Mourinho ​មិន​ពេញ​ចិត្ត​​ទីលាន​​នៅ​ចិន​ឡើយ ​ដោយសារ​ភ្លៀង​ខ្លាំង​ ហើយ​ទីលាន​​ស្ថិត​ក្នុង​លក្ខខ័ណ្ឌ​ពិបាក​លេង និង​អាច​ធ្វើ​ឲ្យ​កីឡាករ​ងាយ​នឹង​រង​របួស។ ​អតីត​អ្នកចាត់ការ​ក្រុម​ Chelsea រូប​នេះ​ បាន​និយាយ​ថា៖ "ខ្ញុំ​គិត​ថា ប៉េកាំង​ទីលាន​​អន់​ណាស់។ ទីលាន​ដូច​នេះ​ កីឡាករ​របស់​ខ្ញុំ​ គឺ​សំខាន់​ជាង​លទ្ធផល​ ក្នុង​ការ​ប្រកួត​មិត្តភាព។ វា​មិន​មាន​បញ្ហា​ទេ​សម្រាប់​ខ្ញុំ ដែល​ចាញ់​នៅ​ប្រកួត​មិត្តភាព”។

 

 

“ប៉ុន្តែ​វា​ជា​បញ្ហា​របស់​ខ្ញុំ ​ដោយសារ​​កីឡាករ​របស់​ខ្ញុំ​ ហ្វឹកហាត់​មិន​ត្រូវ​តាម​លក្ខខ័ណ្ឌ​ និង​លេង​​​ត្រូវ​តាម​​លក្ខខ័ណ្ឌ។ បើ​អ្នក​សួរ​ខ្ញុំ​ពី​ការ​ប្រកួត​ខាង​មុខ​នេះ គោល​បំណង​របស់​ខ្ញុំ​តែ​​មួយ​គត់​គឺ សូម​ឲ្យ​កីឡាករ​របស់​យើង​ទាំង​អស់​ សុវត្ថិភាព​ត្រឡប់​ទៅ​វិញ​ ដោយ​គ្មាន​របួស”។ អ្នកចាត់ការ​វ័យ​​៥៣​ឆ្នាំ​ បន្ថែម៕

 

 

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail

អត្ថបទថ្មី